ឡុងដ៍ ៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស បាននិយាយថា រុស្ស៊ី ទំនងជាមិនជោគជ័យក្នុងការកាន់កាប់អ៊ុយក្រែនទេ ខណដែលប្រទេសលោកខាងលិចបានសន្យាផ្តល់ប្រាក់ចំនួន១.៥ ពាន់លានអឺរ៉ូ (១.៥៥ ពាន់លានដុល្លារ) បន្ថែមទៀត ដើម្បីជួយជំរុញយោធាក្រុងគៀវ។លោក Ben Wallace បាននិយាយថា ការលុកលុយរបស់រុស្ស៊ី ហាក់មានភាពរអាក់រអួល ហើយចាប់ផ្តើមបរាជ័យ ខណដែលប្រទេសចំនួន ២៦ បានយល់ព្រមផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាបន្ថែមទៀតដល់អ៊ុយក្រែន នៅក្នុងសន្និសីទនៅទីក្រុង Copenhagen កាលពីថ្ងៃព្រហស្បតិ៍ ដែលរៀបចំដោយ លោក Wallace និងរដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោក Morten Bodskov ។ ទន្ទឹមនោះ លោក Wallace ក៏បាននិយាយថា វាជារឿងសំខាន់ដែលត្រូវយល់ថា ការប្រយុទ្ធ និងការបាត់បង់ជីវិតនៅតែកើតឡើង ប៉ុន្តែបានបន្ថែមថា រុស្ស៊ី កំពុងចាប់ផ្តើមបរាជ័យក្នុងតំបន់ជាច្រើន។សូមជម្រាបថា រុស្ស៊ី បានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ដោយគិតមកដល់ពេលនេះមានរយៈពេល ៦ ខែ ហើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា