ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តចុះពិនិត្យមើលស្ថានភាពទឹកទន្លេស្រែពក និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងក្នុងស្រុកកោះញែក
Mon,15 August 2022 (Time 07:51 AM)
ដោយ ៖ (ចំនួនអ្នកអាន: 344នាក់)

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក ឈឹម កាន អភិបាលរងខេត្ត រួមទាំងមន្ទីរពាក់ព័ន្ធ សាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញារធរស្រុក កាលពីចុងសប្តានហ៍កន្លងទៅនេះបានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកទន្លេស្រែពក និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលរងការខូចខាតដោយសារទឹកភ្លៀងនាពេលកន្លងមក។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានឲ្យដឹងថា កន្លងមកនៅខេត្តមណ្ឌលគិរី មានភ្លៀងធ្លាក់ជាប់ៗគ្នា បណ្តាលឲ្យហេដ្ឋារចនាសម្ព័ន្ធ ដំណាំ និងផ្ទះសម្បែងមួយចំនួន នៅតាមបណ្តាស្រុក/ឃុំ ក្នុងខេត្ត មានការជន់លិចដោយជំនន់ទឹកភ្លៀង តែមិនបណ្តាលឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ។ ក្នុងការចុះពិនិត្យស្ពានជីមាត ១កន្លែង ដែលបាក់ស្រុតក្បាលស្ពាន ក្នុងភូមិណងបួ ឃុំណងឃីលិក ស្រុកកោះញែក ឯកឧត្តម អភិបាលខេត្ត បានជំរុញឲ្យមន្រ្តីជំនាញ និងអាជ្ញារធរស្រុក ចុះពិនិត្យ និងរៀបចំជួសជុលក្បាលស្ពាន ដែលបាក់ស្រុតនោះ ជាបណ្តោះអាសន្ន ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរទៅមកបាន។ ម្យ៉ាងទៀត ក៏សូមឲ្យមន្រ្តីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត ត្រូវរៀបចំលើកផែនការ ដើម្បីសាងសង់ស្ពានបាឡេនេះ ទៅជាស្ពានបេតុងវិញ ដើម្បីឲ្យមានភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង។ ទន្ទឹមនឹងនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ត្រូវបន្តខិតខំត្រៀមបង្ការការពារនូវគ្រោះមហន្តរាយផ្សេងៗជាយថាហេតុ ក្នុងករណីដែលប្រជាពលរដ្ឋរស់នៅតាមដងទន្លេរស្រែពក និងទឹកអូរច្បារ មានការកើនឡើងដោយជំនន់ទឹកភ្លៀង។

បន្ថែមលើសនេះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុនារដូវវស្សានេះ ជាពិសេស ត្រូវចូលរួមថែទាំសុខភាពឲ្យបានល្អ តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងបន្តចូលរួមអនុវត្តនូវវិធានការ «៣កុំ ៣ការពារ» របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្កាទប់ស្កាត់ជំងឺកូវីដ១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1637 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
7033 នាក់
ខែនេះ :
27480 នាក់
3 ខែនេះ :
91018 នាក់
សរុប :
1169610 នាក់