ខេត្តព្រះសីហនុ ៖ រមណីយដ្ឋាន គិរីថ្មដា សិលាបារមី បែបព្រះពុទ្ធសាសនា នៅទឹកដីខេត្តព្រះសីហនុ ត្រូវបានបើកដំណើរការជាផ្លូវការ នៅព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ឯកឧត្តម ថន វិរៈ ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាម្ចាស់រមណីយដ្ឋានបែបព្រះពុទ្ធសាសនានេះ បានឱ្យដឹងថា ដោយការស្រលាញ់ចូលចិត្តនូវវិស័យព្រះពុទ្ធសាសនា ទើបឯកឧត្តមបានខិតខំកសាងរមណីយដ្ឋាននេះឡើង ពីមួយដំណាក់កាលទៅមួយដំណាក់កាល រហូតមកដល់បច្ចុប្បន្ន មានរយៈពេល ១២ឆ្នាំមកហើយ ដោយប្រើប្រាស់នូវថវិការបស់ឯកឧត្តមផ្ទាល់ នៅលើផ្ទៃដីប្រមាណ ៤ហិកតា។ឯកឧត្តមបានបន្តថា ការដែលធ្វើអោយ ឯកឧត្តមមានឱកាសក្នុងការកសាងនូវរមនីយដ្ឋានបែបព្រះពុទ្ធសាសនា នៅទឹកដីខេត្តព្រះសីហនុនេះបានយ៉ាងរលូន ដោយសារក្រោមម្លប់សុខសន្តិភាពរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលជាមគ្គុទេសដឹកនាំប្រកបដោយគិតិបណ្ឌិត ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍន៍កាន់តែរីកចម្រើនរហូតមកដលសព្វថ្ងៃ និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានរួមចំណែកក្នុងការដឹកនាំប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនជាពិសេសការងារគ្រប់គ្រងវិស័យសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនទៀតផងដែរ។ឯកឧត្តម ថន វិរៈ ក៏បានបញ្ជាក់ថា ការកសាងរមណីយដ្ឋានបែបប្រពុទ្ធសាសនានេះ ដើម្បីចូលរួមថែរក្សាអភិរក្សវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្សស្ថិតស្ថេរយូរអង្វែង និងទុកសម្រាប់កូនចៅជំនាន់ក្រោយៗ ឱ្យបានស្គាល់អំពីវិស័យព្រះពុទ្ធសាសនា រួមទាំងវប្បធម៌ និងអរិយធម៌របស់ជាតិខ្មែរយើង។ឯកឧត្តមក៏បានអំពាវឱ្យព្រះសង្ឃ យាយជីតាជី បងប្អូនពុទ្ធបរិស័ទ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញមកទស្សនាកំសាន្តលេងរមណីយដ្ឋានបែបសាសនាដោយឥតគិតថ្លៃ ដែលមានទីតាំងស្ថិតនៅភូមិ ស្មាច់ ដែង ឃុំ រាម ស្រុក ព្រៃ នប់ ខេត្តព្រះសីហនុ ផ្លូវចូលតាមព្រលានយន្តហោះអន្តរជាតិកងកេង បត់ឆ្វេង ប្រហែលជាង ៣គីឡូម៉ែត្រ ខាងស្ដាំដៃ និងសូមចូលរួមការថែរក្សានៅអនាម័យបរិស្ថានក្នុងការចូលកំសាន្តទាំងអស់គ្នា។សូមបញ្ជាក់ថា នៅក្នុងរមណីយដ្ឋាននេះ មានទីធ្លាធំទូលាយ មានផ្ទាំងថ្មធំៗ មានរូបព្រះបដិមាករជាច្រើនអង្គ ដើមឈើតូច/ធំម្លប់ត្រជាក់ និងមានភាពស្ងប់ស្ងាត់ងាយស្រួលសម្រាប់ព្រះសង្ឃ យាយជីតាជីតាមបណ្តាខេត្តនានា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ អាចមកធ្វើធុដុង្គវិបស្សនាធុរៈ មកសម្មាធិក និងអាចចូលមកទស្សនាកំសាន្តបានផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា