ខេត្តមណ្ឌលគិរី ៖ លោក ណយ ច័ន្ទតារា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី និងជាប្រធានក្រុមការងារចុះពង្រឹងស្រុកកែវសីមា និងលោក ហឿន សុខណា ប្រធានស.ស.យ.ក ស្រុកកែវសីមា និងសហការី កាលពីចុងសប្តាហ៍កន្លងទៅនេះ បានចុះសួរសុខទុក្ខ និងនាំយកសម្ភារ និងថវិកាចំនួន ៦៥ម៉ឺនរៀល ផ្តល់ជូនជនចាស់ជរា ដែលមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងមានជីវភាពក្រីក្រ ចំនួន ០២គ្រួសារ ក្នុងនោះរួមមាន ៖ទី១. ឈ្មោះ កៅ យ៉ា ភេទប្រុស អាយុ៧២ឆ្នាំ និងទី២. ឈ្មោះ សឹម សារ៉ស់ ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។លោក ណយ ច័ន្ទតារា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជាពិសេស លោក ប្រធាន ស.ស.យ.ក ខេត្ត ដែលជានិច្ចកាល ថ្នាក់ដឹកនាំ តែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា គ្រួសាររងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ជាក់ស្តែងជនចាស់ជរាដែលមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងមានជីវភាពខ្វះខាតនាពេលនេះ ទទួលបានថវិកា និងសម្ភារ មួយចំនួនពីក្រុមការងារស.ស.យ.ក ខេត្ត និង ស.ស.យ.ក ស្រុកកែវសីមា ដើម្បីជួយដោះស្រាយបានមួយរយៈពេលផងដែរ។នាឱកាសនោះ លោក ណយ ច័ន្ទតារា បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់នូវជំងឺកូវីដ-១៩ និងត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។ ម្យ៉ាងទៀត ក៏សូមឲ្យពលរដ្ឋ ត្រូវចូលរួមសំអាតអនាម័យជុំវិញផ្ទះ ដោយរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ជាពិសេស ត្រូវចូលរួមអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព៕ ដោ
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា