ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ៖ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ត្រូវបានពង្រឹងបន្ថែមទៀត បន្ទាប់ពីស្ថានភាពជំងឺកូវីបានធូរស្រាល
Tue,02 August 2022 (Time 03:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 452នាក់)

ភ្នំពេញ ៖ លោកជំទាវកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និង លោកជំទាវ ង្វៀន ធីថាញ់ Nguyen Thi Thanh សមាជិកគណៈកម្មាធិការមជ្ឈឹម នៃបក្សកុម្មុយនិស្តវៀតណាម ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ជាប្រធានគណៈកម្មការទទួលបន្ទុកការងារ រដ្ឋសភា និងជាអនុប្រធានគណៈចាត់តាំងមជ្ឈឹម បានអញ្ជើញជាអធិបតីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការការងារ ដំណាក់កាលឆ្នាំ ២០២២-២០២៧ រវាងសមាគមមិត្តភាពកម្ពុជា- វៀណាម និងសមាគមមិត្តភាពរវាង វៀតណាម -កម្ពុជា នៅសណ្ឋាគារហីម៉ាវ៉ារី រាជធានីភ្នំពេញ នារសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ។

ថ្លែងក្នុងឱកាសនោះ លោជំទាវកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណប្រតិភូ សមាគមមិត្តភាព វៀតណាម-កម្ពុជាដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីរឹតបន្តឹងចំណង មិត្តភាពរវាងសមា គម មិត្តភាពយើងទាំងពីរ ក៏ដូចជាជម្រុញសាមគ្គី ភាព និងសហប្រតិបត្តិការរវាង ប្រជាជាតិយើងទាំងពីរ កម្ពុជា -វៀតណាម ឲ្យកាន់តែរឹងមាំស្ថិតថេរយូរអង្វែងថែមទៀត បន្ទាប់ពីវិប្បត្តិកូវីដ១៩បានធូរស្រាលបន្តិច ។ ម៉្យាងទៀត ដំណើរទស្សនកិច្ចនេះក៏ជាការចូលរួមអបអរសារទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ ទំនង ការទូតកម្ពុជា-វៀតណាម (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២២)ផងដែរ។

ពិធីនេះធ្វើឡើងគឺស្របពេលដែលឆ្នាំនេះជាឆ្នាំមិត្ត ភាព និងការអបអរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀត ណាម។ ម៉្យាងទៀតក៏ជាការពង្រឹងនូវចំណង មិត្ត ភាពរវាងសមាគមមិត្តភាពយើងទាំងពីរ ក៏ដូច ជាជំរុញសាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រជា ជាតិយើងទាំងពីរ កម្ពុជា -វៀតណាម ឲ្យកាន់តែរឹងមាំស្ថិតថេរយូរអង្វែងថែមទៀត ។

នាឱកាសនោះដែរលោកជំទាវ ង្វៀង ធីថាញ់ បានអញ្ជើញ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទៅបំពេញទស្សនកិច្ចនៅ ខេត្តប៊ិញហ្វឿក ប្រទេសវៀតណាម នៅក្នុងខែតុលា ខាងមុខនេះ។ ខេត្តប៊ិញហ្វឿកនេះ ជាខេត្តដែលកាលព ៤៥ឆ្នាំ មុន ដែលជាកន្លែងខេត្តមួយនៃប្រវត្តិនៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៏ប៉ុល ពត របស់ សម្តេចតេជោ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2202 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
7598 នាក់
ខែនេះ :
28045 នាក់
3 ខែនេះ :
91583 នាក់
សរុប :
1170175 នាក់