ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ថង សាវុន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលតម្រង់ទិសក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មី អាណត្តិទី ៥
Wed,24 August 2022 (Time 02:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 417នាក់)

នៅរសៀលថ្ងៃទី ២៣ខែសីហា ឆ្នាំ ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរីបានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលតម្រង់ទិសក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មី អាណត្តិទី៥ ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកសាយម៉េងគីមអភិបាលរងខេត្ត មានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងខេត្ត ដែលវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនៅអគារសាលាខេត្តមណ្ឌលគិរី ។

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តម ថង សាវុន មានប្រសាសន៍ថា ក្រុមប្រឹក្សាឃុំ-សង្កាត់ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងរបបប្រជាធិបតេយ្យ ប្រព័ន្ធវិសហមជ្ឈការ គឺជាអង្គភាពតំណាងអោយប្រជាពលរដ្ឋ ក្នុងការធានាបំរើសេវាជូនប្រជាពលរដ្ឋ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាព សង្គមកិច្ច បរិស្ថាន និង ជំរុញការអភិវឌ្ឍន៍នានា ក្នុងមូលដ្ឋានខ្លួន ។ ក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ត្រូវលើកកម្ពស់ និង ពង្រឹងសមត្ថភាពរបស់ខ្លួន ជាប្រចាំតាមរយ:ការចូលរួមក្នុងវគ្គបណ្តុះបណ្តាលនានា ព្រមទាំងខិតខំបំពេញតួនាទី ភារកិច្ចនៅមូលដ្ឋានអោយមានតម្លាភាព និង ប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តម ក៏បានស្នើដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់ត្រូវគោរពម៉ោងការងារអោយបានត្រឹមត្រូវ ចូលរួមសហការជាមួយអាជ្ញាធរក្រុង/ស្រុក ខេត្ត និង សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពង្រីងគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព ទប់ស្កាត់បទល្មើស ក៏ដូចជាការជំរុញផែនការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2075 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10066 នាក់
ខែនេះ :
40395 នាក់
3 ខែនេះ :
102560 នាក់
សរុប :
1234848 នាក់