ខេត្តមណ្ឌលគិរី ៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃព្រហស្បតិ៍៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ.២៥៦៦ ត្រូវនឹង ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញបើកកិច្ចប្រជុំពង្រឹងការងារដល់កងកម្លាំង នៃ អធិការដ្ឋាននគរបាលស្រុកកែវសីមា នៅអធិការដ្ឋាននគរបាលស្រុកកែវសីមា។កិច្ចប្រជុំមានកាអញ្ជើញចូលរួមលោក លោកស្រី ជាស្នងការរងនគរបាលខេត្ត លោកអធិការ លោកអធិការរង នាយ នាយរងផ្នែកជំនាញ លោកនាយ នាយរងផ្នែកជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុងស្រុកជាច្រើនរូបទៀតដែលបានចូលរួមក្នុងពិធីកិច្ចប្រជុំនេះផងដែរ។ស្ថិតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ក៏បានផ្ដាំផ្ញើ និងដាស់តឿនដល់មន្ត្រី ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវយកចិត្តទុកដាក់ លើការបង្ការ និងបង្ក្រាបរាល់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទឲ្យបានព្រោះវាជាបញ្ហាប្រឈមដល់មូលដ្ឋាននិងសង្គមជាតិរបស់យើង។លោកឧត្តមសេនីយ៍ទោស្នងការលោកបានមានប្រសាសន៍បន្តរទៀតថាមន្ត្រីនគរបាលទាំងអស់ ត្រូវខិតខំសិក្សាស្រាវជ្រាវបន្ថែមពីលើការសិក្សារៀនសូត្រកន្លងមកត្រូវយកចំណេះដឹងនិងជំនាញទាំងអស់ដើម្បីយកមកបំរើនៅតាមអង្គភាពរបស់ខ្លួនឲ្យបានត្រឹមត្រូវនឹងល្អប្រសើជាពិសេស ជំនាញបង្ក្រាបនៅបទព្រហ្មទណ្ឌ បង្ក្រាបក្មេងទំនើងមានអាវុធ លោកបង្ហាញពីវិធីបង្ក្រាបប្រឈមនិងសុវត្ថិភាពវិធីសាស្ត្រនៃការការពារខ្លួនយើងពីជនសង្ស័យ។ ថែទាំសុខភាពដើម្បីការពារពីការឆ្លងរាលដានៃជំងឺកូវីដ១៩៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា