តូក្យូ ៖ លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងរាស្ត្រអាមេរិកបានចាប់ផ្ដើម បំពេញទស្សនកិច្ច នៅក្នុងប្រទេសជប៉ុន នៅព្រឹកថ្ងៃសុក្រនេះ ក្នុងទីក្រុងតូក្យូ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅតៃវ៉ាន់ ដែលជំរុញឱ្យចិនធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ មិនធ្លាប់មានពីមុនមកព័ទ្ធជុំវិញកោះតៃវ៉ាន់។លោកស្រី ផេឡូស៊ី បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា ហើយអ្នកទាំងបានឯកភាពគ្នាលើសារសំខាន់នៃសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ នៅចំពោះភាពតានតឹងដែលកើនឡើងចាប់តាំងពីលោកស្រី បំពេញទស្សនកិច្ចនៅតៃវ៉ាន់កាលពីថ្ងៃអង្គារ និងថ្ងៃពុធកន្លងទៅនេះ។ មុនមកដល់ជប៉ុន លោកស្រី ផេឡូស៊ី ក៏បានបំពេញទស្សនកិច្ច នៅកូរ៉េខាងត្បូងផងដែរ។នៅក្រោយជំនួបជាមួយលោក គីស៊ីដា លោកស្រី ផេឡូស៊ី នឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានសភាតំណាងរាស្ត្រ ជប៉ុន លោក ហ៊ីរ៉ូយូគិ ហូសូដា (Hiroyuki Hosoda) នៅថ្ងៃសុក្រនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា