គៀវ ៖ ប្រធានាធិបតី លោក Volodymyr Zelenskyy បាននិយាយថា ប្រសិនបើរុស្ស៊ី បន្តធ្វើប្រជាមតិនៅក្នុងតំបន់ដែលកាន់កាប់ក្នុងប្រទេសអ៊ុយក្រែន ស្តីពីការចូលរួមជាមួយក្រុងមូស្គូនោះ នឹងមិនអាចមានកិច្ចចរចាសន្តិភាពជាមួយក្រុងគៀវ ឬសម្ព័ន្ធមិត្តអន្តរជាតិរបស់ខ្លួនឡើយ។នៅក្នុងវីដេអូពេលយប់របស់លោក Zelenskyy បានសង្កត់ធ្ងន់ថា ទីក្រុង គៀវ កំពុងប្រកាន់ខ្ជាប់នូវជំហររបស់ខ្លួនក្នុងការមិនផ្តល់ទឹកដីដល់ប្រទេសរុស្ស៊ី។ ទន្ទឹមនោះ លោក ក៏បាននិយាយផងដែរថា ប្រសិនបើអ្នក (រុស្ស៊ី) កាន់កាប់បន្ត តាមផ្លូវនៃប្រជាមតិក្លែងក្លាយ នោះពួកយើងនឹងបិទឱកាសណាមួយនៃកិច្ចចរចាសន្តិភាព និងពិភពសេរី។គួរបញ្ជាក់ថា កន្លងមក មន្ត្រីរុស្ស៊ី និងអ៊ុយក្រែន បានបើកកិច្ចពិភាក្សាជាច្រើនលើកភ្លាមៗ បន្ទាប់ពីកងកម្លាំងទីក្រុងមូស្គូ បានបើកការលុកលុយ កាលពីខែកុម្ភៈ ប៉ុន្តែទទួលលទ្ធផលវិជ្ជមានតិចតួចប៉ុណ្ណោះ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា