ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានលើកទឹកចិត្តដល់មន្ទីររៀបចំដែនដី និងអាជ្ញាធរពាក់ព័ន្ធឲ្យបន្តកិច្ចខិតខំប្រឹងប្រែងពន្លឿនការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធ ការផ្ដល់ប័ណ្ណកម្មសិទ្ឋិជូនប្រជាពលរដ្ឋ ដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ប្រើប្រាស់ដីធ្លីសមស្រប ទប់ស្កាត់ការកាប់ដីរដ្ឋខុសច្បាប់ និងកាត់បន្ថយទំនាស់ ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកម្មវិធីគោលនយោបាយកំណែទម្រង់ដីធ្លី។ឯកឧត្តមថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២២ ក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាល ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាល អភិបាលរង ក្រុងស្រុកទាំង៥ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅអគាររដ្ឋបាលសាលាខេត្តមណ្ឌលគិរី ។ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ថង សាវុន បានណែនាំដល់អង្គភាពជំនាញ ត្រូវបន្តចុះបញ្ជីដីអង្គភាពរបស់រដ្ឋ ដីរដ្ឋ ដីសម្បទានក្រុមហ៊ុនឯកជន និងត្រូវព្យាយាមដោះស្រាយទំនាស់នានាដែលកើតឡើងជាមួយប្រជាពលរដ្ឋ ព្រមទាំងជំរុញឲ្យក្រុមហ៊ុនដែលបានចុះបញ្ជីដីរួច ត្រូវធ្វើការគ្រប់គ្រងថែរក្សាដីឲ្យបានត្រឹមត្រូវដោយខ្លួនឯង ។ ទន្ទឹមនោះ អាជ្ញាធរមូលដ្ឋាន និង ជំនាញពាក់ព័ន្ធ ត្រូវរួមសហការទប់ស្កាត់បង្ក្រាប បទល្មើសទន្ទ្រានកាន់កាប់ដី នឹងត្រូវអនុវត្តវិធានការច្បាប់តឹងរឹងចំពោះជនដែលបានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា