ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អង្គការសហប្រជាជាតិ នឹងបង្កើនកិច្ចសហប្រតិបត្តិការលើសកម្មភាពអាទិភាពរបស់ក្រសួងការងារ ក្នុងអាណត្តិទី៧
Wed,18 October 2023 (Time 11:11 AM)
ដោយ ៖ (ចំនួនអ្នកអាន: 234នាក់)

ភ្នំពេញ៖ អង្គការសហប្រជាជាតិ (UN) បានបង្ហាញការគាំទ្រពេញទំហឹងចំពោះសកម្មភាពអាទិភាពនានារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួង ដើម្បីរួមគ្នាអនុវត្តនូវសកម្មភាពអាទិភាពទាំងនោះ។

ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូរបស់អង្គការសហប្រជាជាតិ ដឹកនាំដោយលោក ចូ ស្យើរ (Jo Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។

ក្នុងកិច្ចពិភាក្សានោះ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញពីសកម្មភាពជាអាទិភាពរបស់ក្រសួងក្នុងអាណត្តិទី៧នេះ ពិសេសការលើកកម្ពស់ជីវភាពកម្មករនិយោជិត និងទំនាក់ទំនងវិជ្ជាជីវៈ ក្នុងរោងចក្រសហគ្រាស ក៏ដូចជាការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលសុទ្ធសឹងតែជាចំណុចគន្លឹះៗក្នុងអាណត្តិទី៧នេះ។

ជាការឆ្លើយតប អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានបង្ហាញការគាំទ្រនូវសកម្មភាពអាទិភាពរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ផងដែរ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ (UN) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានជួយគាំទ្រដល់ក្រសួងលើផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងគម្រោងរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងផ្នែកផ្សេងៗទៀតនាពេលកន្លងមក។

ក្នុងការពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីរំពឹងថា កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើសកម្មភាពជាអាទិភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងអាណត្តិទី៧នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2705 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
8101 នាក់
ខែនេះ :
28548 នាក់
3 ខែនេះ :
92086 នាក់
សរុប :
1170678 នាក់