ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសជាសាធារណៈម្តងទៀតថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ មិនមានការបង្កើតពន្ធ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋ របស់ខ្លួនឡើយ និងមិនយកពន្ធដីស្រែ សម្ភារៈកសិកម្ម ខណៈពន្ធមានស្រាប់ ក៏មិនដំឡើងអត្រាពន្ធ ។ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ នៅខណ្ឌដង្កោ នាថ្ងៃ៣ តុលា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នៅខែវិច្ឆិកាឆ្នាំ២០២៣ ខាងមុខ សម្ដេច នឹងជួបជាមួយវិស័យឯកជន ដើម្បីពិភាក្សាលើបញ្ហាប្រឈម និងកង្វល់របស់វិស័យឯនជន ជាពិសេស ការពិភាក្សា និងដោះស្រាយលើបញ្ហាពន្ធដារ។សម្រាប់ពន្ធនេះសម្ដេចបានគូសបញ្ជាក់សារជាថ្មីលើសំឡេងសារសម្តេច និងសម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី កាលពីសប្តាហ៍មុនដែលមានការផ្ទុះឡើងពីពលរដ្ឋថា «ខ្ញុំ សូមបញ្ជាក់ប្រាប់បងប្អូនប្រជាពលរដ្ឋថា ទីមួយ រាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មីនេះ មិនមានពន្ធថ្មីដាក់ឲ្យប្រជាពលរដ្ឋទេ មិនមានការបង្កើតពន្ធថ្មីនោះទេ ខ្ញុំសូមបញ្ជាក់។ អ្នកខ្លះ…ទៅពន្ធដែលគេមានតាំងពីឆ្នាំ៨២ យកមកថា អាហ្នឹងពន្ធថ្មី មកបំភ័យប្រជាពលរដ្ឋ»។សម្ដេចបន្ដថា ទន្ទឹមនឹងការមិនបង្កើតពន្ធថ្មី រាជរដ្ឋាភិបាល ក៏នៅតែបន្តមិនយកពន្ធលើដីស្រែកសិកម្មជាលក្ខណៈគ្រួសារ សម្ភារៈកសិកម្ម កសិផល អចលនទ្រព្យតម្លៃថោកជាង២៥០០០ ដុល្លារ។ ចំពោះ ពន្ធការផ្ទេរទ្រព្យពីឪពុកម្ដាយទៅកូន, ពន្ធផ្លូវចំពោះម៉ូតូ ក៏បន្តមិនយកពន្ធដែរ។ សម្ដេចបញ្ជាក់ទៀតថា «ទីពីរ ពន្ធ ដែលមានស្រាប់ គឺមិនដំឡើងអត្រាពន្ធទេ»។ជាមួយគ្នានេះ សម្ដេចរៀបរាប់ថា ការយកពន្ធនៅមានគ្រប់ប្រទេសទាំងអស់ គ្មានប្រទេសណាមួយមិនយកពន្ធនោះទេ គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ ។លើសពីនេះ សម្ដេចនាយករដ្ឋមន្ដ្រី បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវលុបបំបាត់ការយកភាស៊ី ការលក់ដូររបស់ប្រជាពលរដ្ឋ តាមកញ្ច្រែង កញ្ចើ ល្អី គឺមិនយកទេ។ សម្ដេចបន្ដថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវមើលលើករណីនេះ មិនត្រូវយកពន្ធលើប្រជាពលរដ្ឋឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា