ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថានឹងធ្វើឲ្យសាលារដ្ឋទាំងអស់ទូទាំងប្រទេសមានគុណភាពល្អ ដោយមិនចាំបាច់ឱ្យឪពុកម្ដាយមានការពិបាកក្នុងការស្វែងរកសាលាមានគុណភាពដល់កូនរបស់ពួកគេនោះទេ។ថ្លែងនៅក្នុងទិវាគ្រូបង្រៀនថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាក្រោមការដឹកនាំរបស់សម្ដេចការពង្រឹងគុណភាពអប់រំគឺជាកត្តាសំខាន់។សម្ដេចថានៅក្នុងអាណត្តិនេះ ឬអាណត្តិមួយទៀតសម្ដេចនឹងធ្វើឲ្យគុណភាពសាលារដ្ឋគឺជាគុណភាពអប់រំមួយដែលមានគុណភាពខ្ពស់។ជាមួយគ្នានៅសម្ដេចក៏បានផ្ដល់ជាគំនិតថាដើម្បីធ្វើឲ្យសង្គមមានការអភិវឌ្ឍ មានធនធានដែលមានគុណភាព ការអប់រំពីថ្នាក់មូលដ្ឋានពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ គឺជាកត្តាដែលសំខាន់បំផុត៕
ព័ត៌មានគួរចាប់អារម្មណ៍
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា