ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវពង្រឹងការអប់រំចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ដើម្បីធ្វើយ៉ាងឲ្យវិស័យអប់រំនៅកម្ពុជាកាន់តែរីកចម្រើនខ្លាំងបន្ថែមទៀត។ថ្លែងនៅក្នុងអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូជាងពីរពាន់នាក់ ដើម្បីអបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក ក្រោមប្រធានបទ«គ្រូបង្រៀន ជាសសរស្តម្ភ នៃសាលារៀនឆ្ពោះទៅរកឧត្តមភាព» នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានបច្ចេកកម្ពុជា(តិចណូ) សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅត្រូវតែធ្វើការកំណែទម្រង់លើវិស័យអប់រំ ដោយគ្រូបង្រៀនត្រូវមានទាំងចំណេះដឹង គុណធម៌ និងសីលធម៌ ដែលជាគំរូ និងជាមូលដ្ឋានគ្រឹះក្នុងការបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹងទៅដល់សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយៗទៀត។សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា «មូលដ្ឋាននៃការអប់រំ ត្រូវគិតហើយ ដោយយើងផ្ដោតទៅលើការពង្រឹងថ្នាក់មូលដ្ឋានពីមតេយ្យដល់ទី១២ ពង្រឹងអាហ្នឹងបានវិស័យអប់រំយើងខ្លាំងហើយ មែនថានិយាយចឹងរដ្ឋាភិបាលអត់គិតគូរពីពង្រឹងឧត្ដមសិក្សា អត់គិតគូរ អត់ទេ យើងពង្រឹងដូចគ្នាបន្តទៀត»៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា