ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ពិធីប្រណាំងទូក “ង” ខ្នាតតូចលក្ខណៈប្រពៃណី ក្នុងស្រុកកោះញែក រយៈពេល ២ ថ្ងៃគិតចាប់ពីថ្ងៃទី ២៦និង២៧ ខែវិច្ឆិកាឆ្នាំ ២០២៣។
Thu,23 November 2023 (Time 08:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 244នាក់)

មណ្ឌលគិរី នាថ្ងៃចន្ទ ៨កេីត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ ទី២០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រដ្ឋបាលស្រុកកោះញែក មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មន្រ្ដីរាជការ ក្រមហ៊ុន ធនាគារ មីក្រូហិរញ្ញាវត្ថុ អង្គការសង្គមសុីវិល អាជីវករ សប្បុរជន ភ្ញៀវជាតិ និងភ្ញៀវអន្ដរជាតិ បងប្អូ ប្រជាពលរដ្ឋក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ឲបានជ្រាបថា ជារៀងរាល់ឆ្នាំក្នុងស្រុកកោះញែក តែងតែរៀបចំពិធីប្រណាំងទូក ង ខ្នាតតូចតាមទំនៀមទម្លាប់ប្រពៃណី ។ ហើយក្នុងឆ្នាំនេះមានទូកមកចូលរួមប្រឡងប្រណាំងចំនួន០៩គ្រឿង ក្នុងនោះឃុំស្រែហ៊ុយ ចំនួន ៤ គ្រឿង ឃុំសុខសាន្តចំនួន ១ គ្រឿង ឃុំអបួនលើចំនួន ១គ្រឿង ស្រុកកោះញែក មកពីឃុំពូជ្រៃ ស្រុកពេជ្រាដា ចំនួន ១គ្រឿង និងឃុំជ័យឧត្តម ស្រុកលំផាត់ ចំនួន ២គ្រឿង កម្មវិធីនេះប្រព្រឹត្តទៅនៅចំណុច(ទំនប់អូរប្រង់)ស្ថិតនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
នៅថ្ងៃទី ២៦-២៧ ខែវិច្ឆិកាឆ្នាំ ២០២៣។ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែសូមបងប្អូនចូលរួមទស្សនាកំសាន្តទាំងអស់។
ផ្សាយចេញនៅថ្ងៃទី ២២ខែវិច្ឆិកាឆ្នាំ ២០២៣។

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2093 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10084 នាក់
ខែនេះ :
40413 នាក់
3 ខែនេះ :
102578 នាក់
សរុប :
1234866 នាក់