ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលស្រុកកោះញែក បានបើកគម្រោង សំណើដាក់ឱ្យដេញថ្លៃប្រកួតប្រជែង ជាសាធារណៈស្ដីពីការជួសជុលផ្លូវចាក់បេតុងអាមេ មានចំនួនពីរភូមិ ក្នុងឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឌឹមនី អភិបាលនៃគណៈអភិបាលស្រុកកោះញែកនិងជា ប្រធានគណៈកម្មាធិការ លោក ស្ដេីង ផល្លា ជាអនុប្រធានគណៈកម្មាធិការ លោក ប៉ាចសេន សមាជិកគណៈកម្មការ រួមទាំងសមាជិកជាច្រើនរូបទៀត ដែលបានអញ្ជើញចូលរួមផងដែរ។ក្នុងនោះដែរគម្រោងដែលត្រូវបើកឱ្យដេញថ្លៃជាសាធារណៈមានចំនួន២ ភូមិ ក្នុងឃុំស្រែសង្គម ១ភូមិរង្សី ២ភូមិអូរយ៉េះ ភូមិទី១ ដែលមានកំណាត់ផ្លូវប្រវែងចំនួន ៣៩៧ ម៉ែត ទទឹងខ្នងលើផ្លូវប្រវែង ៦ ម៉ែត កម្រាស់ ០.១៥ ម៉ែត ភូមិទី២ ដែលមានកំណាត់ផ្លូវប្រវែងចនួន ១២៨ ម៉ែត ទទឹងខ្នងលើផ្លូវ ៦ ម៉ែត និងកម្រាស់ ០.១៥ ម៉ែត ។ គម្រោងផ្លូវទាំងពីរខ្សែនេះ ដែលនៅភូមិចំនួន២ ក្នុងឃុំស្រែសង្គម ក៏មានក្រុមហ៊ុន ចំនួន៣ ដែរ បានមកដាក់សំណើសុំដេញថ្លៃជាសាធារណៈ នៅគម្រោងផ្លូវបេតុងអាមេ មួយខ្សែនេះ ទី១ក្រុមហ៊ុន អឹមអេសឌីខនស្ត្រាក់សិន/ ២ក្រុមហ៊ុន ជីម សំណង់ / ៣ក្រុមហ៊ុន គិន សុខហ័រ ដែលបានមកដាក់សំណើសុំដេញថ្លៃគម្រោងជួសជុលផ្លូវអាមេ ថ្ងៃនេះ ។
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា