(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការស្វាគមន៍ និងលើកទឹកចិត្តដល់សហជីពទាំងអស់នៅកម្ពុជា ប្រើយន្តការពិភាក្សាគ្នា និងសហការគ្នាដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាក្នុងគោលដៅធ្វើយ៉ាងណាឱ្យវិស័យការងារកាន់តែមានភាពល្អប្រសើរ។ ការលើកឡើងនេះ គឺក្នុងឱកាសដែល លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ហេង សួរ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។នៅក្នុងកិច្ចពិភាក្សាការងារនេះ ឯកឧត្តម ហេង សួរ និងលោកស្រី យ៉ាង សុភ័ណ្ឌ បានផ្តោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការការងារ និងការបង្កើនទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរ រួមទាំងជម្រុញក្របខណ្ឌគោលនយោបាយជាតិសម្រាប់កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅឱ្យមានភាពកាន់តែប្រសើរឡើងថែមទៀតនាថ្ងៃអនាគត។ភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពីការអនុវត្តកម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. អាចចុះឈ្មោះ និងបង់ភាគទានតាមគោលការណ៍ស្ម័គ្រចិត្ត ដើម្បីពួកគាត់អាចទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដូចបងប្អូនកម្មករនិយោជិត និងមន្ត្រីសាធារណៈដែរ។ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការ ជាមួយភាគីសហជីពដើម្បីស្វែងរកដំណោះស្រាយ និងសកម្មភាពរួមគ្នាឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ជាប្រយោជន៍ជូនដល់កម្មករនិយោជិត។
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា