យន្តហោះខ្នាតធំបូអុីង៧៧៧ ហោះត្រង់ពីទីក្រុងសុីដនី ប្រទេសអូស្ត្រាលី បានមកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជាលើកទី១ នាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៦:៤៤យប់ ដោយដឹកអ្នកដំណើរចំនួន ២០៨នាក់ និងក្រុមអាកាសយានិកចំនួន ១៦នាក់ សរុប ២២៤នាក់ និងត្រៀមហោះចាកចេញពីសៀមរាបវិញនៅថ្ងៃ ២៧ ខែវិច្ឆិកាខាងមុខនេះ។ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានអញ្ជើញមកធ្វើបដិសណ្ឋារកិច្ច និងស្វាគមន៍ភ្ញៀវទេសចរដោយផ្ទាល់នៅអាកាសយានដ្ឋាន ដោយមានការអញ្ជើញចូលរួមពីប្រតិភូផ្នែកអាកាសចរណ៍ និងតំណាងខេត្ត ព្រមទាំងមន្ទីរទេសចរណ៍ខេត្តសៀមរាប។ ក្នុងពិធីស្វាគមន៍នោះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានរៀបចំផ្កាកូឡាប១ទង និងកន្សែង១ ជូនភ្ញៀវទេសចរម្នាក់ៗ។
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា