ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ទិដ្ឋភាពភ្ញៀវទេសចរណ៍ទីជិតទីឆ្ងាយ មកទស្សនាកំសាន្ត ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣ ក្នុងស្រុកកោះញែក
Sun,26 November 2023 (Time 05:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 257នាក់)

មណ្ឌលគិរី នៅថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ ២០២៣ ឯកឧត្តម ជាក់ម៉េងហ៊ាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថងសាវុន អភិបាល ខេត្តមណ្ឌលគិរី លោកឌឹមនី អភិបាលនៃគណៈអភិបាល ស្រុកកោះញែក លោក កែវសូត្រ សមាជិកក្រុមប្រឹក្សាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីភេទ រួមទាំងមន្ត្រីរាជការអង្គភាពជុំវិញស្រុក បានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នេះជាប្រវត្តសាស្រ្តថ្មី សម្រាប់ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដើម្បីដាក់បង្ហាញដល់ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ និងប្រជាពលរដ្ឋចូលរួមទស្សនា នៅទំនប់អូរប្រង់ ក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី និងព្រឹត្តិការណ៍ជាច្រើនទៀត នៅបរិវេណ វត្តស្រែសុវណ្ណរាមតេជោសែនជ័យ (ហៅវត្តស្រែហ៊ុយ)បន្ថែមលើសនេះ ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមសំអាតអនាម័យបរិស្ថាន ព្រោះទីក្រុងស្អាត ផ្តើមចេញពីរយើងទាំងអស់គ្នា ហើយក៏សូមឲ្យយុវជនទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសឲ្យផុតពីគ្រឿងញៀនផ្សេងៗ។

ក្នុងពិធីនោះដែរ ឯកឧត្តម ជាក់ ម៉េងហ៊ាង ក៏បានពាំនាំនៅថវិកា របស់ឯកឧត្តម ថងសាវុន អភិបាល ខេត្តមណ្ឌលគិរី ឧបត្ថម្ភក្នុងកម្មវិធីប្រណាំងទូកចំនួន ២លានរៀលផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1856 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9847 នាក់
ខែនេះ :
40176 នាក់
3 ខែនេះ :
102341 នាក់
សរុប :
1234629 នាក់