ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
មណ្ឌលគិរី÷ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋបាលស្រុកកោះញែកបានរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែចាប់ពីថ្ងៃទី២ និងជាថ្ងៃចុងក្រោយ ដែលមានរយៈពេល២ថ្ងៃ។
Wed,29 November 2023 (Time 09:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 295នាក់)

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឌឹម នី អភិបាលនៃគណៈអភិបាលស្រុកកោះញែក លោក កែវ សូត្រ សមាជិកក្រុមប្រឹក្សាស្រុក តំណាងឲ្យ លោក យូរចន្ទីរ ប្រធានក្រុមប្រឹក្សាស្រុកកោះញែក និង កងកម្លាំងប្រដាប់អាវុធទាំងបី រួមទាំងមន្ត្រីរាជការអង្គភាពជុំវិញស្រុកកោះញ៉ែកផងដែរ ។

ព្រះរាជពិធីនេះ ឃើញថា កីឡាករកីឡាការិនី អុំទូក បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ មកលេងកម្សាន្តការប្រណាំងទូកប្រព្រឹត្តទៅនៅចំណុចទំនប់អូរប្រង់ភូមិ ស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី

ក្នុងដែរលោកអភិបាលក៏បានចែកប័ណ្ណថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលចូលរួមឧបត្ថម្ភ និងក្នុងដដែលជាលទ្ធផលជ័យលាភីនៃកាប្រណាំងទូក ង ខ្នាតតូច លក្ខណៈប្រណៃណី។
១ ទូកឈ្មោះ សុខសាន្តមានជ័យបារមីភ្នំជួង មកពីឃុំសុខសាន្ត ស្រុកកោះញែក ទទួលបានចំណាត់ថ្នាក់លេខ ១ ទទួលបានជ័យលាភី និង ប្រាក់រង្វាន់ ចំនួន ៩០០០០០.រៀល
២ ទូកឈ្មោះ តេជោសែនជ័យបារមីដេអេ មកពីឃុំពូជ្រៃ ស្រុកពេជ្រាដា ទទួលបានចំណាត់ថ្នាក់លេខ ២ ទទួលបានជ័យលាភី និង ប្រាក់រង្វាន់ ចំនួន ៧០០០០០.រៀល
៣ ទូកជាប់ចំណាត់ថ្នាក់លេខ ៣ ស្ទួន ទទួលបានប្រាក់រង្វាន់ ចំនួន ៤០០០០០.រៀល
៤ ទូកមិនបានទទួលចំណាត់ថ្នាក់មានចំនួន៥ទូក មានទូកអុំផ្នែកបុរស ចំនួន៣ទូក ទូកអុំផ្នែកនារី ចំនួន២ទូក និងបានទទួលប្រាក់រង្វាន់លើកទឹកចិត្ត ក្នុង១ទូក ចំនួន៣០០០០០ រៀល

គួរបញ្ជាក់ផងដែរថា ចំពោះគណៈកម្មការដឹកនាំទូក ង ទាំង៩ទូក គណៈកម្មការប្រណាំងទូក  ង ខ្នាតតូច លក្ខណៈប្រពៃណី របស់ស្រុកកោះញែក បានឧបត្ថម្ភក្នុងចំណុះទូកនីមួយៗ មានសម្ភារដូចជា  ទឹកផ្លែឈើ ចំនួន២ កេះ ស្រាបៀ ចំនួន២កេះ និងទឹកបរិសុទ្ធ ចំនួន ២០យួរ ។ ដោយឡែកទូកឈ្មោះ តេជោសែនជ័យបារមីដេអេ គណៈកម្មការប្រណាំងទូក ង បានជួយឧបត្ថម្ភថវិកាចំនួន២០០.០០០ រៀល សម្រាប់ដឹកទូកទៅមក ។

ក្នុងនោះផងដែរ លោកអភិបាលស្រុក ក៏បានផ្ដាំផ្ញើជូនពរដល់បងប្អូន កីឡាក កីឡាការិនី អុំទូក និងប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ទទួលបានភាពសប្បាយរីករាយ និង សុខសុវត្ថិភាព ក្នុងការត្រឡប់ទៅកាន់ភូមិកំណើតវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
908 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
8899 នាក់
ខែនេះ :
39228 នាក់
3 ខែនេះ :
101393 នាក់
សរុប :
1233681 នាក់