ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជាបានបង្ហាញក្តីសង្ឃឹមថា អង្កររបស់កម្ពុជា នាំចូលមកប្រទេសម៉ាល់ឌីវនេះ នឹងទទួលបានការពេញនិយមពីប្រជាជន និងអ្នកទេសចរណ៍នៅពេញម៉ាល់ឌីវ ព្រោះ អង្ករកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកចំនួន ៥ឆ្នាំ រួចមកហើយ។នាឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មាន រួមពីវិមានប្រធានាធិបតីម៉ាល់ឌីវ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា កម្ពុជា-ម៉ាល់ឌីវ នឹងមានលទ្ធភាព ដើម្បីពង្រឹងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ផងដែរ។សម្ដេចតេជោ បញ្ជាក់ថា «យើងពិតជាមានលទ្ធភាព ដើម្បីពង្រឹងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយសារតែកម្ពុជាមាននូវ ទិន្ន័យនាំចូលមកម៉ាល់ឌីវ ដូចជា៖ អង្ករ និងវិស័យកសិកម្មដទៃទៀត ដែលមិនមែនគ្រាន់តែ សម្រាប់ប្រជាជនម៉ាល់ឌីវ នោះទេ ប៉ុន្ដែសម្រាប់វិស័យទេសចរណ៍ ដែលមកទស្សនកិច្ចនៅម៉ាល់ឌីវ ដោយសារអង្ករកម្ពុជា ស្ថិតជាអង្ករដែលជាប់លេខ១ លើពិភពលោកចំនួន ៥ដង ហើយកំពុងស្ថិតនៅ ជាប់ចំណាត់ថ្នាក់លេខ១ នៅឡើយ។ សង្ឃឹមថា អង្ករនេះ នឹងទទួលបាននូវការពេញនិយម សម្រាប់ប្រជាជនម៉ាល់ឌីវផង និងសម្រាប់អ្នកទេសចរណ៍ ដែលមកទស្សនកិច្ចនៅទីនេះ»។លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានលើកឡើងថា កម្ពុជា ក៏នៅមានស្វាយចន្ទីរ ចេក ឬក៏ផ្នែកដទៃទៀត ដែលអាចបម្រើដល់វិស័យទេសចរណ៍ ដែលពួកគេមកទទួលទាននៅម៉ាល់ឌីវ ហើយអាចនាំចេញពីកម្ពុជាមកបានផងដែរ។ សម្ដេច បន្ដថា កម្ពុជា នៅមានសម្លៀកបំពាក់ ដែលម៉ាល់ឌីវ អាចបញ្ជាទិញពីកម្ពុជា ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា