ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កម្ពុជា-ម៉ាល់ឌីវ ចុះ MOU រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការគ្នាលើវិស័យទេសចរណ៍
Tue,17 January 2023 (Time 01:35 PM)
ដោយ ៖ (ចំនួនអ្នកអាន: 309នាក់)

ម៉ាល់ឌីវ៖ កម្ពុជា និងម៉ាល់ឌីវ ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍» ដើម្បីជំរុញផ្នែកវិស័យទេសចរណ៍រវាងប្រទេសទាំងពីរកាន់តែប្រសើរឡើង។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីម៉ាល់ឌីវ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដូច្នេះថា៖ «ការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ មិនគ្រាន់តែប្រជាជនកម្ពុជាមកកាន់ម៉ាល់ឌីវ ប្រជាជនមកកាន់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែផ្តោតការយកចិត្តទុកដាក់ទៅលើអ្នកដែលទៅទស្សនកិច្ចនៅកម្ពុជាលើប្រាង្គប្រាសាទនានា ប៉ុន្តែបន្ទាប់ទៅគេអាចទៅម៉ាល់ឌីវដើម្បីងូតទឹក និងលំហែកាយនៅមាត់សមុទ្រ»។

សម្តេចតេជោ បានលើកឡើងថា ប្រទេសទាំងពីរនឹងបង្កើតកញ្ចប់ទេសចរណ៍រួមគ្នា ដោយប្រទេសទាំងពីរមានកិច្ចព្រមព្រៀងគ្នាលើការលើកលែងការស្នើសុំទិដ្ឋាការ Visa លើអ្នកកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតា។ សម្តេចពិតជាចាប់អារម្មណ៍វិស័យទេសចរណ៍នៅម៉ាល់ឌីវ ក្រោយពីសម្តេចបានទៅដល់ប្រទេសម៉ាល់ឌីវ និងបានសម្រាកលំហែកាយមុជទឹកសមុទ្រដ៏ស្រស់ថ្លាក្នុងប្រទេសមួយនេះ។

សម្តេចបានកោតសរសើរដល់ប្រធានាធិបតីម៉ាល់ឌីវដែលបានកសាងប្រទេសមួយនេះឱ្យក្លាយជាមហាសាគរដ៏ទាក់ទាញ។ សម្តេចតេជោ បានថ្លែងដូច្នេះថា៖«នៅម៉ាល់ឌីវជាចំណុចដែលខ្ញុំគួរតែនិយាយថា ជាភាពអស្ចារ្យនៅក្នុងមហាសមុទ្រសាគររបស់មហាសមុទ្រឥណ្ឌា ដែលមានមជ្ឈមណ្ឌលទេសចរណ៍ដ៏គួរឱ្យទាក់ទាញបំផុត»។

ក្រៅពីចុះកិច្ច MOU គ្នាលើវិស័យទេសចរណ៍ ប្រទេសទាំងពីរក៏នឹងមានកិច្ចព្រមព្រៀងគ្នាលើផ្នែកសេដ្ឋកិច្ច សុខាភិបាល និងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាង ក្រសួងការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1226 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9217 នាក់
ខែនេះ :
39546 នាក់
3 ខែនេះ :
101711 នាក់
សរុប :
1233999 នាក់