ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដីជំរុញដល់គ្រប់មន្ទីរអង្គភាព និងអាជ្ញាធរដែលបានកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវខិតខំការពារ គ្រប់គ្រង និងថែរក្សាប្រកបដោយការទទួលខុសត្រូវខ្ពស់
Tue,17 January 2023 (Time 01:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 325នាក់)

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម សរ សុណ្ណ រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី បានជំរុញដល់មន្ទីរ និងអង្គភាពពាក់ព័ន្ធដែលបានកាន់កាប់ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ត្រូវថែរក្សាការពារប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយណែនាំ ក្នុងការធ្វើប័ណ្ណកម្មសិទ្ធិ លើដីរដ្ឋទូទាំងខេត្តស្ទឹងត្រែង ដែលមានការរៀបចំឡើងដោយរដ្ឋបាលខេត្ត កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ គ្រាឯកឧត្តមអញ្ជើញជាអធិបតី និងឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដា្ឋនទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អភិបាលក្រុង-ស្រុក អាជ្ញាធរឃុំ-សង្កាត់ មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធផងដែរ ។

ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក៏បានជំរុញបន្ថែម ដល់ក្រុមការងារចុះបញ្ជីដីរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចឲ្យបានល្អ និងឆាប់រហ័ស ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ត្រូវចុះបញ្ជីដីរដ្ឋឲ្យអស់ក្នុងខេត្តស្ទឹងត្រែង នាពេលខាងមុខក្នុងឆ្នាំ២០២៣នេះ ស្របតាមបែបបទនៃបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមនិតិវិធី និងការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើឲ្យការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រកបដោយសក្កិសិទ្ធភាព និងគណនេយ្យភាព ។

ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត បានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយជំរុញពន្លឿនការ ធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងដែលនៅសេសសល់ឲ្យបានឆាប់ចប់ និងមានប្រសិទ្ធភាព ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តម បានពន្យល់ណែនាំបន្ថែមដល់អង្គភាពមន្ទីរស្ថាប័នរដ្ឋទាំងអស់ ទាក់ទងទៅ និងគណៈកម្មការ អន្តរក្រសួង ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីក្នុងយុទ្ធនាការផ្សព្វផ្សាយពីការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋ ជាពិសេសការកំណត់ទំហំក្បាលដី និងចំនួនក្បាលដីរបស់ខ្លួនឲ្យបានច្បាស់លាស់ ត្រូវកំណត់ព្រំដីជាមួយ ដីជិតខាងឲ្យបានច្បាស់លាស់ ដើម្បីសម្រួលដល់ក្រុមការងារងាយស្រួលក្នុងការវាស់វែង ត្រូវបញ្ជាក់ពីប្រវត្តិដី ត្រូវបញ្ជាក់តំណាងក្នុងការគ្រប់គ្រង សំដៅងាយស្រួលក្នុងការចុះបញ្ជីដីធ្លីរដ្ឋ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1245 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9236 នាក់
ខែនេះ :
39565 នាក់
3 ខែនេះ :
101730 នាក់
សរុប :
1234018 នាក់