ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចតេជោ ហ៊ុន សែន មានបំណងចង់ឲ្យចៅទាំងអស់ទទួលបានការសិក្សាទាបបំផុតថ្នាក់អនុបណ្ឌិត
Wed,18 January 2023 (Time 10:27 AM)
ដោយ ៖ (ចំនួនអ្នកអាន: 367នាក់)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរទៅដល់ចៅស្រីច្បងរបស់សម្ដេចដែលទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ។ ជាមួយនឹងការអបអរនេះសម្ដេចក៏បានលើកឡើងផងដែរថា គោលបំណងរបស់សម្ដេច និងសម្ដេចគតិព្រឹទ្ធបណ្ឌិត គឺចង់ឲ្យចៅៗទទួលបានសញ្ញាបត្រទាបបំផុតត្រឹមថ្នាក់អនុបណ្ឌិត។

សម្ដេចតេជោសរសេរនៅលើហ្វេសបុករបស់សម្ដេចដោយអមនូវរូបទទួលសញ្ញាបត្ររបស់ចៅស្រីថា៖ «ថ្ងៃនេះចៅស្រីច្បងទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាមួយការអបអរសាទរពីជីដូនជីតា និងក្រុមគ្រួសារ។ មិនទាន់ចប់ទេចៅបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ទាបបំផុត និងគោលដៅគឺថ្នាក់បណ្ឌិត។ ការចង់បានរបស់ជីដូនជីតាគឺចៅទាំងអស់ត្រូវតែមានបរិញ្ញាបត្រជាន់ខ្ពស់ទាបបំផុត និងថ្នាក់បណ្ឌិតជាគោលដៅខ្ពស់បំផុត។ នេះជាការកំណត់គោលដៅនៃគ្រួសារដែលសាមីខ្លួនចៅម្នាក់ៗ និងឪពុកម្តាយពួកគេត្រូវខិតខំក្រោមការតម្រង់ទឹសពីខ្ញុំផ្ទាល់ដែលជាមេគ្រួសារ»។

សូមជម្រាបថា បច្ចុប្បន្ននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានបុត្រា បុត្រី ចំនួន ៥នាក់ និងមានចៅបង្កើតចំនួន ២២នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1068 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9059 នាក់
ខែនេះ :
39388 នាក់
3 ខែនេះ :
101553 នាក់
សរុប :
1233841 នាក់