ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កម្ពុជានឹងប្តេជ្ញាជំរុញឱ្យម៉ាល់ឌីវចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍
Wed,18 January 2023 (Time 10:28 AM)
ដោយ ៖ (ចំនួនអ្នកអាន: 368នាក់)

ភ្នំពេញ៖ កម្ពុជានឹងបេជ្ញាជំរុញឱ្យម៉ាល់ឌីវចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅម៉ាល់ឌីវ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ លោក សុខ ចិន្ដាសោភា បានបញ្ជាក់ដូច្នេះថា៖ «យើងនឹងធ្វើយ៉ាងណាឱ្យប្រទេសអាស៊ានដទៃទៀតទទួលសំណើនេះ ពីព្រោះគ្មានមូលហេតុណាដែលរារាំងឱ្យម៉ាល់ឌីវអាចចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍»។

ប្រធានាធិបតីម៉ាល់ឌីវ លោក Ibrahim Mohamed Solih បានថ្លែងអំណរគុណដល់កម្ពុជាដែលបានគាំទ្រដ៏ខ្លាំងក្លាដល់ការស្នើរបស់ម៉ាល់ឌីវ ក្នុងនាមជារដ្ឋសង្កេតការណ៍របស់អាស៊ាន ហើយលោកសង្ឃឹមថានឹងសម្រេចបាននៅឆ្នាំនេះ។

បើតាមឯកឧត្តម សុខ ចិន្តាសោភា ថ្វីដ្បិតដំណើរទស្សនកិច្ចរបស់សម្តេចទៅប្រទេសម៉ាល់ឌីវនេះមានរយៈពេលខ្លី ប៉ុន្តែនេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរំលឹកពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកា ឆ្នាំ២០២២ មានប្រទេសដែលមិនមែនជាសមាជិកអាស៊ានចំនួន០៧ប្រទេស ជាក់ស្តែងប្រទេសអ៊ុយក្រែនបានមកដល់កម្ពុជា ដើម្បីចុះហត្ថលេខាចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ខណៈបច្ចុប្បន្នមានសមាជិកសរុបចំនួន ៥០ប្រទេសហើយ។

ប្រទេសទាំង៧ ដែលទើបតែក្លាយជាសមាជិកថ្មីនៃ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) រួមមានព្រះរាជាណាចក្រ-ដាណឺម៉ាក សាធារណរដ្ឋក្រិក ព្រះរាជាណាចក្រហូឡង់ ប្រទេសអូម៉ង់ រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉ាត់ អេស្ប៉ាញ និងអ៊ុយក្រែន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
738 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
8729 នាក់
ខែនេះ :
39058 នាក់
3 ខែនេះ :
101223 នាក់
សរុប :
1233511 នាក់