ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញបិទកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី៤ អាណត្តិទី២ ក្រុមប្រឹក្សាជាតិ និងគណៈកម្មាធិការប្រតិបត្តិជាតិ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត
Thu,19 January 2023 (Time 10:13 AM)
ដោយ ៖ (ចំនួនអ្នកអាន: 336នាក់)

ខេត្តមណ្ឌលគិរី៖ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានរៀបចំបិទកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី៤ អាណត្តិទី២ ក្រុមប្រឹក្សាជាតិ និងគណៈកម្មាធិការប្រតិបត្តិជាតិ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក ស៊ន សារុន អភិបាលរងខេត្ត រួមទាំងឯកឧត្តម លោកជំទាវ អនុប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងសមាជិក សមាជិកា សមាគមជាតិក្រុមប្រឹក្សារាជធានីខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសណ្ឋាគារមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលការងារ ដែលសមាគមជាតិសម្រេចបាន ក្នុងឆ្នាំ២០២២ និងគាំទ្រផែនការសកម្មភាពត្រូវអនុវត្តបន្តក្នុងឆ្នាំ២០២៣ ក្នុងការអភិវឌ្ឍសមត្ថភាពក្រុមប្រឹក្សារាជធានី ខេត្ត ដែលជាតំណាផលប្រយោជន៍សាធារណៈក្នុងដែនសមត្ថកិច្ចនីមួយៗ។

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី ខេត្ត, ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក, និងកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជម្រុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
990 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
6386 នាក់
ខែនេះ :
26833 នាក់
3 ខែនេះ :
90371 នាក់
សរុប :
1168963 នាក់