ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កសិករដាំល្ហុងពូជហូឡេនក្នុងខេត្តមណ្ឌលគិរី អះអាងថាដំណាំប្រភេទនេះកំពុងមានតម្រូវការខ្ពស់លើទីផ្សារ
Thu,14 December 2023 (Time 11:18 AM)
ដោយ ៖ (ចំនួនអ្នកអាន: 285នាក់)

ខេត្តមណ្ឌលគិរី៖ ល្ហុងហូឡេនដែលបានដាំដុះលើផ្ទៃដីដ៏មានជីវជាតិនៃខេត្តមណ្ឌលគិរី កំពុងមានតម្រូវការបញ្ជាទិញខ្ពស់ ខណៈដែលដំណាំប្រភេទនេះមានកសិករតិចតួចនៅឡើយកំពុងដាំដុះ និងប្រមូលផលលក់ចេញទៅទីផ្សារខាងក្រៅ ។
លោក ម៉ុយ រ៉ាដូ ជាកសិករមួយរូបដាំដុះដំណាំជាច្រើនប្រភេទក្នុងចំការមួយមានទីតាំងនៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានលើកឡើងថា បច្ចុប្បន្នេះលោកបានដាំដុះបន្លែផ្លែឈើ និងចិញ្ចឹមសត្វជាច្រើនប្រភេទ ប៉ុន្តែលោកបានផ្ដោតទៅលើពូជល្ហុងហូឡេនជាចម្បង ដែលនាំចូលពីប្រទេសថៃ ។ លោកបានដាំដុះល្ហុងហូឡេននេះ ៣ឆ្នាំមកហើយ លើផ្ទៃដីប្រមាណ៤ហិកតា ស្មើនិង៤៤០០ដើម ។
លោកបន្តថា ដំណាំល្ហុងហូឡេនជាប្រភេទដំណាំដែលពុំមានកសិករណាម្នាក់ដាំដុះនោះទេក្នុងខេត្តមណ្ឌលគិរី ហើយនេះក៏ជាមូលហេតុដែលលោកបានសាកល្បងយកពូជដំណាំល្ហុងហូឡេន មកបង្កបង្កើនផលរហូតទទួលបានជោគជ័យ។ លោក ម៉ុយ រ៉ាដូ លើកឡើងទៀតថា លោកចូលចិត្តតាមដានព័ត៌មានអំពីកសិកម្មណាស់ ហើយបានសម្គាល់ឃើញល្ហងហូឡេនមានទីផ្សារខ្ពស់ តែបែរជាគ្មានអ្នកដាំដុះ ដូចនេះលោកក៏ជ្រើសយកដំណាំមួយនេះមកដាំ ហើយនៅពេលបង្កបង្កើនផលដំបូងក៏មានក្រុមហ៊ុននានាមកសុំចុះកុងត្រាបញ្ជាទិញផងដែរ តែលោកមិនបានផ្គត់ផ្គង់ជូនទេ ព្រោះលោកមានហាងលក់ដោយខ្លួនឯងនៅភ្នំពេញ ដោយមានច្រើនសាខាផងដែរ មានឈ្មោះថាពិភពបន្លែផ្លែឈើ ខេត្តមណ្ឌលគិរី ។
លោក រ៉ាដូ ចែករំលែកបន្តថា ការដាំដំណាំល្ហុងហូឡេនក៏ជួបផលលំបាកច្រើនដែរ ដូចជាបញ្ហាអាកាសធាតុ និងជំងឺរបស់វា ក៏ប៉ុន្តែដោយលោកបានស្រាវជ្រាវឯកសារនានាពីកសិកម្ម និងមានគ្រូបច្ចេកទេសផ្នែកកសិកម្មពិភាគក្សាផងនោះ ទើបលោកអាចរកវិធីទប់ទល់ហានិភ័យផ្សេងៗបាន និងឈានដល់ភាពជោគជ័យមួយ ក្នុងដាំដុះនិងនាំចេញទិន្នផលល្ហុងហូឡេនទៅទីផ្សារខាងក្រៅ ។ (មានសម្លេង)
កសិករដដែលបានបន្ថែមថា ល្ហុងហូឡេនដែលលោកដាំ បានប្រើជីមួយចំនួនដើម្បីបំប៉ន់ផងដែរ ប៉ុន្តែលោកសូមធានាថា មានសុវត្ថិភាពចំពោះការបរិភោគ១០០% ។ ហើយល្ហុងប្រភេទនេះ គិតចាប់ពីថ្ងៃដាំដុះរហូតទទួលបានផល មានរយៈ៨ខែ ប្រសិនថែទាំដិតដល់ និងប្រើពេល១០ខែក្នុងករណីថែទាំមិនសូវដិតដល់។ ល្ហុងហូឡេនលើផ្ទៃដី៤ហិកតា ស្មើនិង៤៤០០ដើម អាចប្រមូលបានប្រមាណ១៥ថ្ងៃ ក្នុង១ខែ ហើយក្នុងការប្រមូលម្ដង អាចបានផល១តោន ទៅ១តោន ២០០គីឡូក្រាម ដោយចំនួននេះនៅតួចៗនៅឡើយព្រោះល្ហុងទើបទុំបានខ្លះៗ ប្រសិនរងចាំដល់ល្ហុងទុំស្រុះគ្នា អាចប្រមូលម្ដងបាន២ទៅ៣តោនឯណោះ ។
លោក ម៉ុយ រ៉ាដូ បញ្ជាក់ថា ល្ហុងហូឡេន របស់លោកលក់បោះដុំ ១គីឡូក្រាម ២៥០០៛ ចំណែកអ្នកយកលក់បន្ត លក់រាយ ១គីឡូក្រាម ៦០០០៛ ។ បច្ចុប្បន្នលោកមានទីផ្សារធំគឺផ្គត់ផ្គង់ទៅភ្នំពេញ ដោយលោកមានហាងច្រើនសាខា មានឈ្មោះថា ពិភពបន្លែផ្លែឈើខេត្តមណ្ឌលគិរី និងទីផ្សារផ្សេងទៀតគឺក្នុងខេត្តមណ្ឌលគិរី ក្រចេះ រតនគិរី និងសៀមរាបជាដើម ប៉ុន្តែផ្គត់ផ្គង់មិនគ្រប់តម្រូវការនោះទេ ។ ចំណុចពិសេសរបស់ល្ហុងហូឡេន គឺសាច់ល្ហុងហាប់ណែន ផ្អែម ខុសពីល្ហុងធម្មតា ដែលមានសភាពទន់ជ្រាយ មិនផ្អែម ។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង បញ្ជាក់ថា ដំណាំល្ហុងនៅខេត្តមណ្ឌលគិរី មានដាំដុះលើផ្ទៃដីតិចតួចប៉ុណ្ណោះ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1378 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9369 នាក់
ខែនេះ :
39698 នាក់
3 ខែនេះ :
101863 នាក់
សរុប :
1234151 នាក់