ខេត្តមណ្ឌលគិរី៖ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការដឹកកសិផលនានា ទៅកាន់ទីផ្សារ មានលក្ខណៈល្អប្រសើរ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីសម្ភោធ បើកការដ្ឋានជួសជុលផ្លូវលំ ១ខ្សែ ប្រវែង ១០គីឡូម៉ែត្រ ទទឹង ១០ម៉ែត្រ តភ្ជាប់ពីឃុំស្រែអំពូម ទៅឃុំក្រង់តេះ ដោយមានការគាំទ្រដោយក្រុមហ៊ុន រ័ត្នគិរី ឯ.ក។ ក្នុងពិធីនោះដែរ ដោយមានការអញ្ជើញជាអធិបតីពីសំណាក់លោក ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី លោក កែវ ប៊ុនថន សមាជិកក្រុមប្រឹក្សាខេត្ត រួមទាំងមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងពីរឃុំ ដែលប្រព្រឹត្តទៅនៅភូមិពូក្រេង ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។លោក ស៊ន សារុន អភិបាលរងខេត្ត មានប្រសាសន៍ថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំទាំងពីរ រដ្ឋបាលខេត្តមណ្ឌលគិរី តាមរយៈសំណើរបស់រដ្ឋបាលស្រុកពេជ្រាដា និងមានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនរ័ត្នគិរី ឯ.ក ដែលបានជួយជាថវិកា ក្នុងការជួយជុសផ្លូវលំ ១ខ្សែនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។លោកអភិបាលរងខេត្ត បន្តថា កន្លងមក ផ្លូវលំ ១ខ្សែនេះ បានរងការខូចខាតជាបន្តបន្ទាប់ដោយសារតែបញ្ហាអាកាសធាតុ ការធ្វើដំណើរទៅមករបស់អ្នកភូមិ តែងជួបការលំបាកជាប្រចាំ ជាពិសេស នៅពេលមានភ្លៀងធ្លាក់ម្ដងៗ មិនថារថយន្ត ម៉ូតូជាដើម គឺមិនអាចធ្វើដំណើរបានទេ ហើយថែមទាំងបានប៉ះពាល់ដល់ការដឹកដំណាំរបស់ប្រជាពលរដ្ឋ ការធ្វើដំណើរទៅសាលារៀនរបស់សិស្ស ពិបាកក្នុងការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យជាដើម។ លោកបញ្ជាក់ថា ការចូលរួមរបស់វិស័យឯកជន ក្នុងការចំណាយថវិកា សម្រាប់ជួយជួសជុលផ្លូវលំ ១ខ្សែនេះ គឺពិតជាតបតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងល្អប្រសើរ។លោកបន្ថែមថា នៅពេលដែលមានប្រព័ន្ធគមនាគមន៍ផ្លូវថ្នល់ល្អស្អាត បានជួយដល់ជីវភាពរបស់អ្នកភូមិកាន់តែរីកចំរើន ដោយសារតែផលិតផលកសិកម្មនានា ត្រូវបានឈ្មួញចូលទិញដល់ទីតាំងផ្ទាល់ ហើយទទួលបានតម្លៃខ្ពស់ក្នុងទីផ្សារ។លោក អភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមការងារជួសជុលផ្លូវ ត្រូវយកចិត្តទុកដាក់ ក្នុងការស្ថាបនាផ្លូវ ឲ្យមានគុណភាពខ្ពស់ប្រើប្រាស់បានយូរឆ្នាំ ហើយចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានស្របតាមដងផ្លូវនេះ ត្រូវចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស ក្នុងការជួយសម្រួលដល់ការស្ថាបនាផ្លូវលំនេះ ឲ្យទទួលបានជោគជ័យ។សូមបញ្ជាក់ថា នៅក្នុងពិធីសម្ភោធ បើកការដ្ឋានជួសជុលផ្លូវលំ ១ខ្សែនេះ ក៏មានការផ្តល់ជាគ្រឿងឧភោគបរិភោគមួយចំនួន ជូនដល់ប្រជាពលរដ្ឋរស់នៅឃុំចំនួន ០២ក្នុងស្រុកពេជ្រាដា ជិត២០០គ្រួសារផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា