ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
បន្ទាប់ពីបាត់មួយរយៈមកឥឡូវដំណើរការឡើងវិញហើយ មាន់ជល់តាមអនឡាញ មានវីដេអូ
Wed,04 January 2023 (Time 11:05 PM)
ដោយ ៖ (ចំនួនអ្នកអាន: 336នាក់)

ខេត្តបាត់ដំបង ៖ ក្រោយ រាជរដ្ឋាភិបាល ដាក់ បទបញ្ជា យ៉ាង ម៉ឺងម៉ាត់ លុប បំបាត់ រាល់ ល្បែ.ងស៊ីសង គ្រប់ ប្រភេទ ពិសេស ល្បែ.ង តាម ប្រព័ន្ធ អន ឡាញ នៅ ទូ ទាំង ប្រទេស កន្លង មក នោះ ងាក មក មើល ខេត្តបាត់ដំបងវិញ ពិសេសក្នុងក្រុងបាត់ដំបងតែម្តង គឺ កំពុង ដំណើរការ លេង ភ្នាល់ រាល់ថ្ងៃ តាម ទីតាំង ជា ច្រើន នៅ លើ អាយ ផេ ត និង ឡែ ប ថប តូច ៗ ផ្ទុយ ពី គោលនយោបាយ ភូមិ - ឃុំ មាន សុវត្ថិភាព របស់ រាជ រដ្ឋាភិ បាល ដែល បាន ដាក់ ចេញ ។


មិន បាត់ នោះ ទេ កំពុង តែ រីក ដុះដាល ខ្លាំង ណណាស់ក្នុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង នូវ វង់ល្បែង ស៊ីសង ដូច ជា ឡូ តូ អន ឡាញ និង ជល់ មាន់ អន ឡាញ ដែល ដើម ឡើយ ដាក់ បញ្ចាំង ភ្នាល់ តាម ទូរទស្សន៍ ធំ ៗ ខណៈ ពេល នេះ លេច ចេញ ល្បែងភ្នាល់ ទាំងនេះ លើ អាយ ផេ ត និង ឡែ ប ថប តូច ៗ ទៅ វិញ ។
ជាក់ស្ដែងនារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ ក្រុមការងារសារព័ត៌មាន knp បានចុះផ្តិតយករូបភាពជាក់ស្ដែង ចំពោះទីតាំងកំពុងតែដំណើរការ ស្រែកហូរកញ្ជ្រៀវ
សប្បាយក្នុងការលេងល្បែងភ្នាល់ដាក់ប្រាក់ទាំងនេះ  ស្ថិតនៅ
ភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង ក្រោយផ្សារភូពុយ។ ប៉ុន្តែអ្វីដែលចម្លែកបំផុត សំឡេងហូរកញ្ជ្រៀវសើចក្អាកក្អាយ ចេញពីទីតាំងល្បែងស៊ីសងថ្នល់ដាក់ប្រាក់ទាំងនេះ
មិនបានរំខានដល់ត្រចៀករបស់អាជ្ញាធរមូលដ្ឋាននោះឡើយ។

បញ្ហាទាំងនេះ វាពិតណាស់និងបង្កអសន្តិសុខក្នុងសង្គម អំពើហិ.ង្សាក្នុងគ្រួសារ ចោរកម្ម ដោយពលរដ្ឋមើលឃើញថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ទប់ស្កាត់តាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ។ ដោយ knp ប្រចាំខេត្តបាត់ដំបង 089669383

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
934 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
8925 នាក់
ខែនេះ :
39254 នាក់
3 ខែនេះ :
101419 នាក់
សរុប :
1233707 នាក់