ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលរងខេត្តស្ទឹងត្រែង៖ ឯកភាពផ្ទៃក្នុងជារឿងចាំបាច់ ដើម្បីសម្រួលក្នុងការអនុវត្តការងាររដ្ឋបាលកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាព
Thu,05 January 2023 (Time 07:34 AM)
ដោយ ៖ (ចំនួនអ្នកអាន: 322នាក់)

ខេត្តស្ទឹងត្រែង៖ លោក ចៅ មុន្នីរ៉ា អភិបាលរងខេត្ត បានមានប្រសាសន៍នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកថ្មីថា ឯកភាពផ្ទៃក្នុង ជារឿងចាំបាច់ដើម្បីឲ្យការអនុវត្តការងារក្នុងរដ្ឋបាលស្រុកកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលកើតមាននៅក្នុងភូមិសាស្ត្ររបស់ខ្លួនឲ្យបានទាន់ពេលវេលា ។

ប្រសាសន៍នេះ ត្រូវបានលោកអភិបាលរងខេត្ត ថ្លែងកាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ក្រោមការចូលរួមពីសំណាក់ប្រធានមន្ទីរ អង្គភាពមួយចំនួន នាយករងរដ្ឋបាលសាលាខេត្ត អភិបាលស្រុក ព្រមទាំងមន្ត្រីរាជការក្នុងរដ្ឋបាលស្រុកបុរីអូស្វាយសែនជ័យផងដែរ ។

លោក ចៅ មុន្នីរ៉ា បានលើកឡើងទៀតថា អភិបាលរងស្រុកដែលទើបចូលកាន់មុខតំណែងថ្មីចំនួន២រូបក្នុងគ្រានេះផងដែរ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង រួមសហការគ្នាជាមួយមន្ត្រីរាជការចំណុះរដ្ឋបាលស្រុកទាំងមូល ដើម្បីពង្រឹងការអនុវត្តតួនាទីភារកិច្ច របៀបរបបការងារ និងត្រូវខិតខំកសាងសមត្ថភាព ដើម្បីអភិវឌ្ឍន៍ខ្លួន ក្នុងការបំពេញតម្រូវការ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងត្រូវបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់ ចូលរួមថែរក្សាការពារសន្តិភាព សេ្ថរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាអនុវត្តគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព ។

គ្រានោះ លោកអភិបាលរងស្រុកបុរីអូរស្វាយសែនជ័យទាំង២រូប ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី បានប្តេជ្ញាចិត្តថា.នឹងគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាគោរពច្បាប់ និងបទដ្ឋានគតិយុត្តនានា គោរព និងអនុត្តតាមកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល គោរព និងអនុវត្តតាមបទដ្ឋានគតិយុទ្ធ និងសេចក្តីណែនាំរបស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ខិតខំពង្រឹង និងបម្រើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យបានល្អប្រសើរ ព្រមទាំងសហការយ៉ាងជិតស្និតជាមួយគ្រប់ស្ថាប័ន ការិយាល័យ អង្គភាព សង្គមស៊ីវិល រួមនិងអង្គការក្រៅរដ្ឋាភិបាលនានាផងដែរ ។

គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃ តាមរយៈប្រកាសលេខ៦៩២២ប្រ.កចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បានសម្រេចតែងតាំងមន្ត្រីរាជការចំនួន១២រូប ឲ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុង/ស្រុក ក្នុងខេត្តស្ទឹងត្រែង ។ ក្នុងនោះ សម្រាប់រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ គឺលោក ឌី ចាន់សោភា មន្ត្រីឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៤ និងលោក ឡា ចន្ត្រា ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ២ ជាអភិបាលរង នៃគណៈអភិបាលស្រុកបុរីអុស្វាយសែនជ័យ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
825 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
8816 នាក់
ខែនេះ :
39145 នាក់
3 ខែនេះ :
101310 នាក់
សរុប :
1233598 នាក់