ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចតេជោ ហ៊ុន សែន៖ បិទវិទ្យុមិនគោរពក្រមសីលធម៍មួយវាមិនធ្វើឲ្យស្លាប់សេរីភាពសារព័ត៌មាននៅកម្ពុជានោះទេ
Mon,13 February 2023 (Time 03:30 PM)
ដោយ ៖ (ចំនួនអ្នកអាន: 448នាក់)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការបិទសារព័ត៌មាន VOD គឺវាមិនធ្វើឲ្យប៉ះពាល់ទៅដល់សេរីភាពសហព័ត៌មាននៅកម្ពុជានោះទេផ្ទុយទៅវិញគឺនឹងពង្រឹងនូវការអនុវត្តច្បាប់នូវវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀត។

សម្រេចតេជោ ហ៊ុន សែន បានលើកឡើងដោយបានឆ្លើយតបទៅនឹងការសរសេរយោបល់នៅលើ facebook របស់សម្ដេចទាក់ទងទៅនឹងការបញ្ជាដកអាជ្ញាប័ណ្ណសារព័ត៌មានអនឡាញ VOD នៅត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ស្អែកនេះ។

សម្ដេចតេជោបានសរសេរថា៖ «ពាក្យអធ្យាស្រ័យនិងពាក្យសុំទោសវាខុសគ្នា។ បិទវិទ្យុមិនគោរពក្រមសីលធម៌មួយវាមិនធ្វើឲ្យស្លាប់សេរីភាព សារព័ត៌មាននៅកម្ពុជានោះទេ ផ្ទុយទៅវិញវានិងជួយពង្រឹងដល់ការអនុវត្តច្បាប់និងវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា»។

ជាមួយនឹងការបកស្រាយពីសម្ដេចតេជោក៏មានអ្នកចូលទៅផ្ដល់យោបល់បន្ថែមផងដែរ។

សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថា សម្ដេចមិនអាចទទួលយកបានឡើយនូវការបង្ហាញការសោកស្តាយ និងសុំអធ្យាស្រ័យពីវិទ្យុ VOD ជំនួសនូវពាក្យ «សុំទោស» ហើយសម្តេចសម្រេចបញ្ជាឱ្យក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណវិទ្យុ VOD ដោយត្រូវបញ្ចប់ការផ្សាយចាប់ពីថ្ងៃព្រឹកម៉ោង១០ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1524 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9515 នាក់
ខែនេះ :
39844 នាក់
3 ខែនេះ :
102009 នាក់
សរុប :
1234297 នាក់