ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចតេជោ ហ៊ុន សែន ទុកពេលត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឲ្យអតីតបុគ្គលិក VOD ដាក់ពាក្យសុំចូលបម្រើការរដ្ឋ
Sat,18 February 2023 (Time 02:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 381នាក់)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសទុកពេលទទួលអតីតបុគ្គលិករបស់ VOD ចូលក្របខណ្ឌរដ្ឋត្រឹមម៉ោង៥ល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈមកដល់ល្ងាចថ្ងៃទី១៧ ខែកុម្ភៈ នេះ មានបុគ្គលិក ៨រូបហើយ បានដាក់ពាក្យចូលបម្រើការងាររដ្ឋ ដែលសម្តេចបានផ្តល់ជូន។

សម្តេចតេជោ បានបញ្ជាក់លើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះ «ដើម្បីបញ្ចប់ការងារនេះ ខ្ញុំសូមកំណត់រយៈ​ពេលឈប់ទទួលពាក្យ​​សុំចូលធ្វើការត្រឹមម៉ោង​ ១៧៖០០នាទីថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៣»។ សម្តេចតេជោ បានគូសបញ្ជាក់ជាថ្មីដែរថា វិទ្យុ VOD គ្មានថ្ងៃរស់ឡើងវិញឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់អ្នកបង្ហោះសារឌឺដងដែរថា បុគ្គលិក VOD មួយចំនួនមិនចូលមកធ្វើការរដ្ឋទេសុខចិត្តធ្វើស្រែ និងឡើងត្នោត។ «ខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់នោះរកការងារបានធ្វើ ដើម្បីចិញ្ចឹមជិវិត។ ក្របខ័ណរដ្ឋនៅពេលនេះ ត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាច
ចូលបាន ប្រសិនបងប្អូនមិនទទួលយកដោយមិនបាច់ប្រឡង ខ្ញុំពិតជាមានការអរគុណ។ ពួកអាក្រក់មិនបាច់បង្ហោះសារឌឺដងដាក់ខ្ញុំទេ ព្រោះខ្ញុំ និងរុញទូកបណ្តោយ​ទឹក ដើម្បីឱ្យពួកអ្នកដឹងពីរបៀបដែលខ្ញុំគិត និងធ្វើការ»។

សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ក្របខណ្ឌការងាររដ្ឋជូនដល់អតីតបុគ្គលិកសារព័ត៌មាន VOD ដើម្បីដោះស្រាយជីវភាពរបស់ពួកគេ បន្ទាប់ពីសារព័ត៌មាននេះត្រូវបានបិទ ព្រោះ​ការ ការផ្សាយព័ត៌មានខុសនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់រាជរដ្ឋាភិបាល និងលោកបណ្ឌិត ហ៊ុន ម៉ាណែត។ កាន់តែធ្ងន់ធ្ងរនោះ គឺថ្នាក់ដឹកនាំសារព័ត៌មាននេះ មិនផ្សាយបំភ្លឺ និងមិនទទួលស្គាល់ទោសកំហុសលើការផ្សាយរបស់ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
837 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
8828 នាក់
ខែនេះ :
39157 នាក់
3 ខែនេះ :
101322 នាក់
សរុប :
1233610 នាក់