ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន។តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក្នុងមាត្រា១ បានបញ្ជាក់ថា អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនដែលទទួលបានរបបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នចាប់ពី ៦៩០ ០០០រៀល នឹងត្រូវផ្តល់បន្ថែមឱ្យដល់ ៧៧០ ០០០រៀល។អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនដែលទទួលបានរបបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៧៧០ ០០១ រៀល ដល់ត្រឹម១លានរៀល នឹងត្រូវផ្តល់ជូនបន្ថែមចំនួន ២ម៉ឺនរៀល ក្នុង ១ខែ។អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនដែលទទួលបានរបបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នចាប់ពី ១ ០០០ ០០១រៀល ដល់ត្រឹម ១ ០១០ ០០០រៀលនឹងត្រូវបន្ថែមឱ្យដល់ត្រឹម ១ ០២០ ០០០រៀល ក្នុង១ខែ។ចំពោះអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនដែលទទួលបានរបបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នចាប់ពី ១ ០១០ ០០១រៀលឡើងទៅ ត្រូវផ្ដល់ជូនបន្ថែមចំនួន ១ម៉ឺនរៀល ក្នុង១ខែ។ក្នុងមាត្រា១ ដដែលនៃអនុក្រឹត្យបានបញ្ជាក់ថា អតីតមន្ត្រីរាជការស៊ីវិល និង អតីតយុទ្ធជន ដែលទទួលបានការបន្ថែមរបបសន្តិសុខសង្គមប្រចាំខែខាងលើ គឺពុំអាចទទួលបានកម្រិតផ្សេងទៀតឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា