ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មជំរុញដល់មន្ត្រីជំនាញបង្កើតផ្ទះសំណាក់សុវត្ថិភាពបន្ថែម ដើម្បីជួយបង្កើនប្រសិទ្ធភាពការងារកសិកម្ម
Thu,09 February 2023 (Time 02:15 PM)
ដោយ ៖ (ចំនួនអ្នកអាន: 327នាក់)

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាពេលកន្លងមក និងបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីរកសិកម្ម ត្រូវបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីឲ្យកាន់តែមានការរីកចម្រើន។

ឯកឧត្តមរដ្ឋលេខាធិការថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៣ នាព្រឹកថ្ងៃទី០៨ កុម្ភៈ ២០២៣ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត , ឯកឧត្តម ថង សាវ៉ុន អភិបាលនៃគណៈអភិបាលខេត្ត , ឯកឧត្តម ប្រធានសាលាដំបូងខេត្ត , ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត , អភិបាលក្រុង/ស្រុក និងមន្ត្រីរាជការជាច្រើននាក់ទៀតផងដែរ។

ឯកឧត្តម ណៅ ធូក បញ្ជាក់ថា ការរៀបចំពិធីនេះឡើង គឺក្នុងគោលបំណងធ្វើការបូកសរុបត្រួតពិនិត្យឡើងវិញ និងធ្វើការឆ្លុះបញ្ចាំងនូវលទ្ធផលសកម្មភាពការងារដែលបានអនុវត្តនៅ ក្នុងឆ្នាំ២០២២ នាពេលកន្លងមក ភាពងាយស្រួល បញ្ហាប្រឈម ដំណោះស្រាយ និងលើកទិសដៅអនុវត្តបន្តនៅក្នុងឆ្នាំ២០២៣ ខាងមុខរបស់មន្ទីរកសិកម្មខេត្ត។ ទន្ទឹមនោះ ឯកឧត្តមរដ្ឋលេខាធិការបានជំរុញដល់មន្ត្រីជំនាញបង្កើតផ្ទះសំណាក់សុវត្ថិភាពបន្ថែម ដើម្បីជួយបង្កើនប្រសិទ្ធភាពការងារកសិកម្ម។

ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងឆ្នាំ២០២២ កន្លងមកឃើញថា កិច្ចការងារក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម ការងារព្រៃឈើ និងការងារជលផល មានការអនុវត្តបានយ៉ាងល្អប្រសើរ ហើយមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តការងារ ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។

ឯកឧត្តមអភិបាលខេត្តបន្តថា ដំណាំសំខាន់ៗ លើការងារដាំដុះផ្សេងៗដូចជា ដំណាំស្រូវស្រែ ស្រូវចំការបុកដាំ ដំណាំឧស្សាហកម្ម ដំណាំរួមផ្សំ ដំណាំអចិន្ត្រៃយ៍ បើធៀបនឹង ឆ្នាំមុន គឺមានការកើនឡើង ការងារទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាលជំងឺសត្វ អនុវត្តបានល្អប្រសើរ និងបានធ្វើការទប់ស្កាត់ទាន់ពេលវេលា ការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ និងជលផល អនុវត្តបានយ៉ាងល្អប្រសើរ ដោយសារតែមានការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់គណៈបញ្ជាការឯកភាពខេត្ត និងការងារកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ដោយបានជួយសម្របសម្រួល និងបង្កលក្ខណៈ ងាយស្រួលដល់ការវិនិយោគរបស់ក្រុមហ៊ុន។

សូមបញ្ជាក់ថា នៅក្នុងពិធីនេះក៏មានការបំពាក់មេដាយជូនដល់មន្ត្រីនៃមន្ទីរកសិកម្ម ដែលមានស្នាដៃក្នុងការបំពេញការងារនាពេលកន្លងមកផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
785 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
8776 នាក់
ខែនេះ :
39105 នាក់
3 ខែនេះ :
101270 នាក់
សរុប :
1233558 នាក់