ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចតេជោ៖ ក្នុងឆ្នាំ១៩៨៥ ទោះជាវៀតណាមគ្រប់គ្រង តែវៀតណាមគោរពនូវសិទ្ធិសម្រេចផ្ទាល់របស់កម្ពុជា
Tue,21 March 2023 (Time 09:03 AM)
ដោយ ៖ (ចំនួនអ្នកអាន: 272នាក់)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ក្នុងឆ្នាំ១៩៨៥ មានកងទ័ពវៀតណាមជាង ១០ម៉ឺននាក់នៅកម្ពុជាតែវៀតណាមគោរពនូវសិទ្ធិសម្រេចផ្ទាល់ខ្លួនរបស់កម្ពុជា ខុសពីពេលនេះដែលកម្ពុជាតែងតែងត្រូវបានក្លាយជាចំណាប់ខ្មាំងការបង្គាប់បញ្ជាពីប្រទេស និងដៃគូអភិវឌ្ឍន៍មួយចំនួន។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងឆ្នាំ១៩៨៥ ទោះបីជាមានវៀតណាមក្នុងស្រុកក្ដីតែតួនាទីរបស់វៀតណាមពេលនោះគឺជួយកម្ពុជាវាយផ្ដួលរំលំ និងការពារកុំឱ្យរបបខ្មែរក្រហមត្រលប់មកវិញប៉ុណ្ណោះ ខណៈប្រទេសនេះមិនបានគៀបសង្កត់កម្ពុជាឱ្យធ្វើការសម្រេចចិត្តតាមខ្លួននោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា វាជាភ័ព្វសំណាងមួយរបស់កម្ពុជាដែលវៀតណាមមិនលូកលាន់ដែលធ្វើឱ្យកម្ពុជាអាចសម្រេចចិត្តលើនយោបាយសេដ្ឋកិច្ចរបស់ខ្លួន។

សម្ដេចថា៖ «ពេលមុខពេលខ្ញុំជួបជាមួយដៃគូរអភិវឌ្ឍន៍ខ្ញុំថាអស់លោកពីមុនអស់លោកថា ខ្ញុំអាយ៉ងវៀតណាម ក៏ប៉ុន្ដែខ្ញុំមានសិទ្ធិសម្រេចច្រើនជាងអ្វីដែលខ្ញុំសម្រេចនៅពេលនេះនៅត្រង់ថា ពេលនេះបើខ្ញុំមិនធ្វើតាមអស់លោក អស់លោកនឹងកាត់នូវជំនួយសម្រាប់កម្ពុជា»។

ក្នុងសង្គ្រាមផ្ដួលរំលំរបខ្មែរក្រហមកងទ័ពវៀតណាមបានដាក់នៅកម្ពុជាពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៨៩ ខណៈពេលនោះក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ទោះបីជាពេលនោះប្រទេសប្រកាន់របបសង្គមនិយមក្ដីតែកម្ពុជាសម្រេចកំណែទម្រង់សេដ្ឋកិច្ចមកកាន់ទីផ្សារសេរីមុនប្រទេសវៀតណាម ដែលយើងអាចមើលឃើញថាកម្ពុជាបានកា្លយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកមុនប្រទេសវៀតណាមផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1123 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
6519 នាក់
ខែនេះ :
26966 នាក់
3 ខែនេះ :
90504 នាក់
សរុប :
1169096 នាក់