ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
គ្រោះថ្នាក់ចរាចរ ណ៍រថយន្តនិងម៉ូតូបើកបរបញ្ច្រាសទើសគ្នា
Wed,22 March 2023 (Time 08:03 AM)
ដោយ ៖ (ចំនួនអ្នកអាន: 339នាក់)

ស្រុកកោះញ៉ែក ៖ សេចក្ដីរាយការណ៍ពីប្រភពពលរដ្ឋមកសារព័ត៌មានយើងថា នៅយប់ថ្ងៃទី ២១ ខែមិនា ឆ្នាំ 2023 វេលាម៉ោង ៩ះ២០នាទីយប់ តាមបណ្ដាលផ្លូវជាតិលេខ 76 មានករណី គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុច ភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ យោងតាមប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុពីប្រជាពលរដ្ឋបាន ប្រាប់មកអ្នកសារព័ត៌មានយើងថា គ្រោះថ្នាក់ចរាចរណ៍កេីតឡេីងដោយ រថយន្តនិងម៉ូតូបើកបរបញ្ច្រាសទើសគ្នារវាង។ រថយន្តបាឡែន2AC0475 ម៉ូតូម៉ាកទ្រីមសង់125ccគ្មានស្លាកលេខត្រឡប់មកផ្ទះវិញ។
លោក វីរៈសេនីយ៍ទោ រឿន សុផល ក្រោយពីបានចុះវាស់វែង នៅកន្លែងកើតហេតុបានប្រាប់អ្នកសារព័ត៌មានយើងថាជនរងគ្រោះជាមន្ត្រីចូលនិវត្តន៍បានបញ្ជូនទៅបន្ទីរពេទ្យបង្អែកស្រុកកោះញែក។
បុគ្គលិកមន្ទីរពេទ្យ បានប្រាប់មកថា អ្នករងគ្រោះ មានសភាពរងរបួសធ្ងន់បាក់ផ្លូវខាងស្ដាំម្ខាងឥឡូវបានបញ្ជូនទៅប្រទេសវៀតណាម។
ចំពោះម្ចាស់រថយន្តមិនបានគេចវេសពីកន្លែងកើតហេតុនោះទេ គាត់បានយកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រោយមន្ទីរពេទ្យ។ ក្រោយពីក្រុមគ្រូពេទ្យបង្អែកវិនិច្ឆ័យថាអ្នកជំងឺត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម។ម្ចាស់រថយន្តក៏អមដំណេីទៅជាមួយ។ ករណីនេះបញ្ជាក់ឲ្យឃើញថាម្ចាស់រថយន្តមានការទទួលខុសត្រូវនៅក្នុងការបើកបរក៏ដូចជាការប្រើប្រាស់ផ្លូវជាសាធារណៈ។
ចំណែក ម៉ូតូ និង រថយន្តត្រូវបាន នាំយកទៅរក្សាទុកនៅអធិការស្រុកកោះញ៉ែក។

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1632 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9623 នាក់
ខែនេះ :
39952 នាក់
3 ខែនេះ :
102117 នាក់
សរុប :
1234405 នាក់