ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃអង្គារ ១៥រោច ខែផល្គុន ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជេីញដឹកនាំបេីកកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈ និងលេីកទិសដៅអនុវត្តខែបន្ត ។ កិច្ចប្រជុំនេះ អញ្ជេីញចូលរួម ពីសំណាក់ ឯកឧត្តម លោក ជំទាវសមាជិកក្រុមប្រឹក្សាចំនួន ២១រូប ព្រមទាំង លោក ហេង សុថា អភិបាលរងខេត្ត តំណាង ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្តក្រចេះ រួមនិងលោក លោកស្រី ប្រធានប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត , លោក លោកស្រីមេបញ្ជារការ , មេបញ្ជារង នៃកងកម្លាំងទាំងបីប្រភេទ ប្រមាណជាង១២០ នាក់។ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម មានលេីក របៀបវរៈ ចំនួន ៤រួមមាន ៖ ១. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំលេីកទី៤៦អាណត្តិទី៣ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាខេត្ត ។ ២. ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៏ ស្តីពីលទ្ធផលការងារប្រចាំខែ កុម្ភះ និងលេីកទិសដៅការងារបន្តសម្រាប់ខែមីនា ឆ្នាំ២០២៣ ។ ៣. ពិនិត្យនិង អនុម័តសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពក្រុមការងារ គ្រប់គ្រង និងអនុវត្តគម្រោង កិច្ចការពារកុមារ នៅខេត្តក្រចេះ និងទី៤, ផ្សេងៗ ។លោក ខាន់ ប៊ុន សេង នាយករងរដ្ឋបាលសាលាខេត្តអញ្ជេីញឡើងផ្តល់របាយការសង្ខេប ជូនអង្គប្រជុំស្តីពីការងាររដ្ឋបាលសាលាខេត្តអនុវត្តបានក្នុងរយៈកន្លងមក ក្នុងនោះមាន ៖ ១. ការងារសាធារណការ និងកែលម្អសោភ័ណ្ឌភាព ៖ ថែទាំប្រចាំផ្លូវសរុបប្រវែង១.២២៦,១៣គ.ម សម្រេចបាន១៧,៧៩%លេីបណ្តាផ្លូវជាតិ និងផ្លូវខេត្ត ដូចជាក្រាលកៅស៊ូបានចំនួន១០ខ្សែ មានប្រវែង៣៨៨,៩៣គ.ម ក្រាលដីល្បាយថ្មចំនួន ៤៧ខ្សែប្រវែងសរុប ៨៣៧,២០គ.ម ។ ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ៖ ក. ពីបទល្មេីសព្រហ្មទណ្ឌ កេីតឡេីង៧លេីក ក្នុងនោះបទឧក្រិដ្ឋ ១លេីក /ករណីឃាតកម្ម និងបទមជ្ឈឹមចំនួន ៦លេីក /ករណី លួចមាន៣លេីក /ករណីឆក់១លេីក /ករណីហឹង្សា ១លេីក នឹងករណីក្នុងគ្រួសារ១លេីក ។ ការងារ ចរាចរណ៏ជីងគោក មានកេីតលេីងចំនួន១១លេីក ។ -ការកសាងផែនការអភិវឌ្ឍន៏ និងកម្មវិធីវិនិយោគខេត្ត : សម្របសម្រួលបញ្ជីគម្រោង ឃុំ /សង្កាត់ ក្រុង ស្រុក ខេត្ត ឆ្នាំ២០២៣ , និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ( ២០២៣-២០២៥ ) ។ក្នុងឱកាសនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបានថ្លែងអរគុណ ចំពោះ មន្ទីរ អង្គភាព អនុវត្តការងារកន្លងមកប្រកបដោយជោគជ័យ ។ ទន្ទឹមនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សា មានប្រសាសន៏ ជុំរុញដល់មន្ទីររ៉ែ និងថាមពល និងមន្ទីរសាធារណការ និងដឹកជញ្ជូន ជូនដំណឹងដល់ក្រុមហ៊ុនដឹកថ្ម ឱ្យអនុវត្តន៏ការងារដឹកជញ្ជូនថ្មឱ្យបានត្រឹមត្រូវ ចំពោះវេចខ្ចប់ (ដឹកថ្ម ) សុំចងថ្មឱ្យបានត្រឹមត្រូវ ពីព្រោះដឹកជញ្ជូនកន្លងមកមិនមានការចងឱ្យបានត្រឹមត្រូវនោះទេ ការែបបនេះ ជៀសវាង ថ្មធ្លាក់ដោយប្រការណាមួយ ទៅប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ។ឯកឧត្តម បន្ថែមថា ចំពោះមន្ទីរអប់រំ ខេត្ត ត្រូវអញ្ជេីញ គ្រូដែលវិវាទ និងគ្នាមកធ្វេីការសម្របសម្រួលឱ្យបានល្អ ដេីម្បីជៀសវាងរំខានដល់សិស្ស ដែលសិក្សា ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា