ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រធានប្រតិបត្តិ ស.យ.ស.ស ខេត្តមណ្ឌលគិរីជំរុញដល់យុវជនត្រូវចេះសាមគ្គីគ្នា ក្នុងការចូលរួមការងារសេដ្ឋកិច្ច-សង្គម ដើម្បីឳ្យខេត្តមានការរីកចម្រើន
Sun,26 March 2023 (Time 08:35 AM)
ដោយ ៖ (ចំនួនអ្នកអាន: 365នាក់)

ខេត្តមណ្ឌលគិរី៖ លោក សាន់ ដារិទ្ធិ ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តមណ្ឌលគិរី បានមានប្រសាសន៍ ក្នុងពិធីជួបសំណេះសំណាល និងចែកប័ណ្ណសរសើរដល់សមាជិក សមាជិកា នៃសម្ពន្ធយុវជនស្រលាញ់សន្តិភាព ស្រុកអូររាំង ដោយមានការចូលរួមពីសំណាក់លោក សៀក មុន្នី ប្រធានកិត្តិយស ស.យ.ស.ស ស្រុកអូររាំង លោក លោកស្រី សមាជិក សមាជិកា នៃសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត និងស្រុក/ឃុំជាច្រើនរូប ដែលប្រព្រឹត្តទៅនៅស្រុកអូររាំង នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣។

លោក សាន់ ដារិទ្ធិ ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់សម្ពន្ធយុវជនស្រលាញ់សន្តិភាពទាំងអស់ ដែលតែងតែចូលរួមគ្រប់សកម្មភាពសង្គម កិច្ចការងារមនុស្សធម៌ សប្បុរសធម៌ ជាពិសេស ការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ លោកបញ្ជាក់ថា យុវជន គឺជាទំពាំងស្នងឫស្សី ដែលជាកម្លាំងស្នូល ក្នុងការចូលរួមសកម្មភាពសេដ្ឋកិច្ច-សង្គម និងកិច្ចការងារផ្សេងៗ នៅក្នុងមូលដ្ឋាន ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសជាតិ ឳ្យមានការរីចម្រើនលើគ្រប់វិស័យ។

ជាមួយគ្នានេះ លោកក៏បានណែនាំដល់យុវជនទាំងអស់ ត្រូវរក្សាទំនាក់ទំនងជាមួយយុវជន ដែលមានឆន្ទះ នឹងត្រូវចេះសហការជាមួយយុវជនដទៃទៀត ដោយត្រូវពង្រឹង និងពង្រីកទំនាក់ទំនងល្អ សម្រាប់ថ្ងៃនេះ នឹងថ្ងៃទៅអនាគត។ បន្ថែមលើសនេះ យុវជនទាំងអស់ ត្រូវបន្តចូលរួមចំណែកថែរក្សាសន្តិភាព ជាពិសេស ប្តេជ្ញាការពារ និងគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនាពេលអនាគត។ ហើយការចូលរួម សហការគាំទ្រគ្រប់សកម្មភាពរបស់សម្ពន្ធយុវជន គឺជាចំណែកមួយ ក្នុងការការពារស្ថេរភាព នយោបាយ សន្តិសុខសណ្តាប់ធ្នាប់ ការពារសមិទ្ធផល និងស្នាដៃជាប្រវត្តិសាស្រ្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត បានសម្រេចនាពេលកន្លងមក។

នាឱកាសនោះ លោក សាន់ ដារិទ្ធិ ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត ក៏បានផ្តល់លិខិតថ្លែងអំណរគុណ និងប័ណ្ណសរសើរជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិកា និងសប្បុរសជនទាំងអស់ ដែលតែងតែចូលរួមគ្រប់សកម្មភាពរបស់សម្ពន្ធយុវជនស្រលាញ់សន្តិភាពនាពេលកន្លងមកផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1935 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9926 នាក់
ខែនេះ :
40255 នាក់
3 ខែនេះ :
102419 នាក់
សរុប :
1234707 នាក់