ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា គ្រប់ជាតិសាសន៍ និងសាសនានៅកម្ពុជា ត្រូវរួមគ្នាដើម្បីជួយប្រទេសជាតិឱ្យរីកចម្រើន។ សម្ដេចបញ្ជាក់ថា ភាពខុសគ្នានៃសាសនា និងជាតិសាសន៍ មិនជាឧបសគ្គនៅកម្ពុជានោះទេ។ថ្លែងក្នុងពិធីស្រាយបួសរ៉ាម៉ាដននៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីភាពរងគ្រោះនៃសាសនាក្នុងពេលដែលខ្មែរក្រហមបានដឹកនាំ តែដោយសារការវាយផ្ដួលរំលំរបបខ្មែរក្រហម សាសនាទាំងអស់បានកើតឡើងវិញនៅកម្ពុជា ដែលត្រូវបានការពារ និងគាំពារដោយរដ្ឋាភិបាល។ភាពសុខុដុមនៃសាសនានៅកម្ពុជាបានផ្ដល់ឱ្យកម្ពុជាគ្មានឡើយនូវជម្លោះសាសនា និងសង្គ្រាមសាសនាសម័យទំនើបនៅកម្ពុជា ធ្វើឱ្យកម្ពុជាបោះជំហានក្នុងការអភិវឌ្ឍន៍យ៉ាងលឿនរហូតមកដល់បច្ចុប្បន្ន។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សាសនា និងជាតិសាសន៍ មិនមែនជាឧបសគ្គដល់ការអភិវឌ្ឍកម្ពុជានោះទេ។សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា ការខុសគ្នាខាងជាតិសាសន៍ និងសាសនា ពុំមែនការការរារាំងដល់ការអភិវឌ្ឍន៍ជាតិនឹងសង្គមនោះទេ។ថ្លែងក្នុងពិធីស្រាយបួសបុណ្យរ៉ាម៉ាឌនល្ងាចនេះផងដែរ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីលោក Anwar សង្ឃឹមថាប្រទេសដែលកំពុងអនុវត្តន៍នយោបាយរើសអើសជាតិសាសន៍ ពិសេសលោកខាងលិច ដែលអះអាងជាប្រទេសប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ឱ្យមើលពីគំរូនៃភាពដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំសន្ដិភាព និងសុខដុមសាសនាក្នុងប្រទេសកម្ពុជាផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា