ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថាសម្ដេចបានក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេលើពិភពលោកកាលពី៣៨ឆ្នាំមុន ហើយបច្ចុប្បន្នសម្តេចក៏បានក្លាយជានាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេលើពិភពលោកផងដែរ។សម្តេចតេជោបានថ្លែងបែបនេះនៅក្នុងពិធីចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) ជាង ៦ពាន់នាក់នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។សម្តេចបានឆ្លើយតបនឹងមតិរិះគន់ថា៖ «លោក ហ៊ុន សែន ក្រាញ់អំណាច ខ្ញុំទទួល ប៉ុន្តែខ្ញុំចង់សួរអ្នកឯង អ្នកឯងដណ្តើមអំណាច មានន័យថាម៉េច ខ្ញុំគ្រាន់តែការពារអំណាចដែលខ្ញុំមានតើ ខ្ញុំមានអីខុស»។ សម្តេចតេជោបានលើកឡើងថា បើកាន់អំណាចមិនប្រើអំណាច គឺស្មើនឹងមិនកាន់អំណាច។ សម្តេចនាយករដ្ឋមន្ត្រីអះអាងថា សម្តេចគាំទ្រឱ្យកូនច្បងរបស់សម្តេច គឺ លោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី គឺពិតជាស័ក្តិសមបំផុត។សម្តេចនាយករដ្ឋមន្ត្រីបានកាន់អំណាចនៅឆ្នាំ១៩៨៥ រហូតមដល់បច្ចុប្បន្នគឺមានរយៈពេល ៣៨ឆ្នាំមកហើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា