ភ្នំពេញ ៖ ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ ឆ្នាំ២០២៣ នៅកម្ពុជា បានបញ្ចប់ហើយ ដោយអត្តពលិកម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយច្រើនជាងគេ សរុប ២៩គ្រឿង រួមមានមេដាយមាស ១០, ប្រាក់ ៩ និងសំរឹទ្ធ ១០។ការប្រកួតនេះ មានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៥-៣០ ខែមីនា នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានប្រតិភូ និងអត្តពលិកចូលរួមសរុប ៧ប្រទេស រួមមានម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងឡាវ ដែលធ្វើការប្រកួតលើ ៣០វិញ្ញាសា ដូចវិញ្ញាសាដាក់ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ នៅកម្ពុជាដែរ ។ជាលទ្ធផលកម្ពុជា ឈរកំពូលតារាងមេដាយ តាមពីក្រោយដោយអត្តពលិកវៀតណាម ឈរលេខ២ ឈ្នះមេដាយសរុប ២០គ្រឿង(មាស៩ និងប្រាក់ ១១)។ មីយ៉ាន់ម៉ា ឈរលេខ៣ ឈ្នះមេដាយសរុប ២៨គ្រឿង (មាស៥ ប្រាក់ ៤ និងសំរឹទ្ធ ១៩)។ ថៃ ឈរលេខ៤ ឈ្នះមេដាយសរុប ១២គ្រឿង(មាស៣ ប្រាក់៥ និងសំរឹទ្ធ៤)។ ឥណ្ឌូនេស៊ី ឈរលេខ៥ ឈ្នះមេដាយសរុប ១៩គ្រឿង (មាស ៣ និងសំរឹទ្ធ ១៦)។ ហ្វីលីពីន ឈរលេខ៦ ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ៦ និងឡាវ ឈ្នះមេដាយសំរឹទ្ធ ៤គ្រឿង៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា