ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់ជាដំណោះស្រាយចំពោះជម្លោះនៃការប្រើពាក្យ «គុនខ្មែរ» និង «មួយថៃ» ក្នុងវិញ្ញាសាស៊ីហ្គេម ដោយថាមិនគួរណាយកគុនទាំងនេះជាសិទ្ធិផ្ដាច់មុខសម្រាប់អាស៊ាននោះទេ គឺប្រទេសណារៀបចំការប្រកួតស៊ីហ្គេមប្រទេសនេះអាចប្រើប្រាស់ឈ្មោះរបស់ខ្លួនបាន។ថ្លែងក្នុងពិធីជួបជាមួយអ្នកសិល្បះនៅមជ្ឈមណ្ឌលកោះពេជ្រ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថានិងចង់ឱ្យមានការចុះបញ្ជីបេតិកភណ្ឌលើគុនថៃ គុនខ្មែរ គុនឡាវ និងគុនមីយ៉ានម៉ា រួមគ្នាក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។សម្ដេចលើកឡើងថាតើនឹងមានមានការសម្រុះសម្រួលណាមួយជាមួយថៃ និងប្រទេសផ្សេងទៀតលើបញ្ហានេះដែរឬទេ?ក្រៅពីនេះសម្ដេចតេជោក៏លើកពីបំណងចង់ឱ្យមានការចុះពាក្យថាសង្ក្រានរួមគ្នាជាមួយប្រទេសផ្សេងទៀតដែលប្រារព្ធពិធីចូលឆ្នាំដូចខ្មែរផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា