ខេត្តកណ្តាល៖ ក្រោយចប់ពិធីបុណ្យចូលឆ្នាំខ្មែរ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមកវាយកូនគោលនៅទីលានវាយកូនគោលដែលស្ថិតនៅក្នុងក្រុងតាខ្មៅដើម្បីឱ្យស្រកគីឡូ។សម្តេចតេជោ បានបញ្ចេញរូបភាព និងវីដេអូវាយកូនគោល ដោយសរសេរនៅឆាណែលតេឡេក្រាមជាផ្លូវការដូច្នេះថា៖ «វាយកូនគោលក្បែរផ្ទះដើម្បីឲ្យបែកញើសសម្រកទម្ងន់»។កាលពីថ្ងៃចូលឆ្នាំទី២ គឺថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ក៏បានទៅវាយកូនគោលនៅខេត្តសៀមរាបអំឡុងពេលសម្តេចតេជោចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ជាទូទៅ សម្តេចតេជោតែងឆ្លៀតពេលទំនេរពីភារកិច្ច តែងតែអញ្ជើញមកលេងវាយកូនគោលដើម្បីកម្សាន្តលេង និងដើម្បីឱ្យស្រកគីឡូផងដែរ។ ទន្ទឹមនោះ សម្តេចតេជោ ក៏តែងតែរៀបចំពានរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងកម្មវិធីប្រកួតវាយកូនគោលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា