ខេត្តសៀមរាប៖ រយៈពេល០៣ថ្ងៃ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្អូនប្រជាពលរដ្ឋដើរកម្សាន្តមានចំនួនប្រមាណ ២ ១២០ ៣៧៣នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ២ ១០៧០០០នាក់ ដែលក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។របាយការណ៍បន្តថា សម្រាប់ក្រុងសៀមរាបមានចំនួនប្រមាណ ១ ៧៥០០០០នាក់, រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួនប្រមាណ ៣៨ ០០០នាក់, តំបន់ទន្លេសាបមានចំនួនប្រមាណ ២៤ ០០០នាក់, សហគមន៍ទេសចរណ៍ និងតំបន់រមណីយដ្ឋានផ្សេងៗមានចំនួនប្រមាណ ២៩៥ ០០០នាក់, ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ១៣ ៣៧៣នាក់ ។ប្រជាពលរដ្ឋដែលបានទៅកម្សាន្ត នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានបង្ហាញពីការសប្បាយរីករាយ និងមានមោទកភាពចំពោះព្រឹត្តិការណ៍មួយនេះ ដែលជាព្រឹត្តិការណ៍មួយធ្វើឱ្យភ្ញៀវទេសចរបរទេស និងយុវជនជំនាន់ក្រោ យបានស្គាល់ពីប្រពៃណី ទំនៀមទម្លាប់ខ្មែរតាំងពីបុរាណកាលមក។ពួកគាត់ចង់ឱ្យមានព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះបន្តទៅទៀត ជារាងរាល់ឆ្នាំ ព្រោះព្រឹត្តិការណ៍នេះ បានលើកស្ទួយវប្បធម៌ប្រពៃណីខ្មែរ ដែលអាចឱ្យយុវជនយើងបានស្គាល់កាន់តែច្បាស់អំពីរបៀបរបប នៃការរស់នៅ សាសនា និងប្រពៃណីខ្មែរ។សូមជម្រាបថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ ក្រៅពីវប្បធម៌ អ្វីដែលកាន់តែពិសេសនោះ គឺការការបំបែកឯតទគ្គកម្មពិភពលោកចំនួន២ គឺការបំបែកឯតទគ្គកម្ម នៃការបត់បេះដូង ដែលមានរហូតដល់ ៣ ៩១៧ ៨០៥បេះដូង, ការបំបែកកំណត់ត្រារាំម៉ាឌីហ្សុនប្រមាណ ៤ ៩៩៩នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា