ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
តើពិតមែនទេ លោក ជួន ផង់ បើកដៃឱ្យមានសកម្មភាពបទល្មើសក្នុងដែនគ្រប់គ្រងរបស់ខ្លួន ?
Thu,20 April 2023 (Time 09:58 AM)
ដោយ ៖ (ចំនួនអ្នកអាន: 474នាក់)

កំពង់ឆ្នាំង: សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ភូមិស្ទឹងស្ងួតបានដឹងថា ការប្រព្រឹត្តបទល្មើសនេសាទកុំពុងតែបញ្ចេញសកម្មភាពយ៉ាងគគ្រឹកគ្រេងដោយពុំកោតញញើតនិងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានឡើយ បទល្មើសទាំងនោះមានដូចជាដាក់សម្រាស់  ចវ៉ របាំងសាច់ញឹក អួនសាច់ញឹកកៀរចាប់ត្រី ហើយពុំនោះសោតគឺធ្វើសកម្មភាពនៅក្នុងតំបន់បឹងអភិរក្សទួលចារ ស្ថិតនៅក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច  ខេត្តកំពង់ឆ្នាំង ។

ប្រភពខាងលើបានឲ្យដឹងទៀតថាការដាក់សម្រាស់ទ្រង់ទ្រាយធំមានចំនួន២កន្លែង ក្នុងនោះមួយកន្លែងត្រូវបានហ៊ុំចាប់ត្រីរួចហើយ នោះរងចាំឱកាសហ៊ុំចាប់បន្តទៀត ដោយឡែកការធ្វើ សកម្មភាពអូសចវ៉ បានប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេង ដឹកចេញតាមរថយន្តកូរ៉េនៅពេលយប់យ៉ាងគឃ្លើន ។ 

សកម្មភាពនេះត្រូវបានប្រជាពលរដ្ឋដាក់ការសង្ស័យថាមានការត្រូវរ៉ូវគ្នាបើក ភ្លើងខៀវពីលោក ជួន ផង់ ប្រធានសគមន៍ស្ទឹងស្ងួតតែម្តង ទើបក្រុមជនល្មើសទាំងនោះហ៊ានធ្វើសកម្មភាពយ៉ាងគឃ្លើនបែបនេះ ។

តាមប្រភពមួយផ្សេងទៀតបានឲ្យដឹងថាក្រុមអ្នកប្រប្រឹត្តបទល្មើសនោះ ត្រងចំណុចបឹងអភិរក្សទួលចារខាងលើនេះសុទ្ធសឹងជាសាច់ញាតខ្សែស្រលាយ និងបក្ខពួករបស់លោក ជួន ផង់ ប្រធានសហគមន៍ស្ទឹងស្ងួត ទើបមានឬទ្ធិអំណាចងាយនិងធ្វើសកម្មភាពបែបនេះបាន ហើយថែមទាំងយកបាឡា និងសម្ភារៈផ្សេងៗទៀត ដែលជារបស់រួមក្នុងសហគមន៍យកទៅប្រើប្រាស់ជាមធ្យោបាយក្នុងការប្រព្រឹត្តបទល្មើសទៀតផង ។

សកម្មភាពបទល្មើសខាងលើនេះត្រូវបានប្រជាពលរដ្ឋសម្តែងនូវការសោកស្តាយ និងរិះគន់យ៉ាងខ្លាំងចំពោះការបំពេញ ការងាររបស់ លោក ជួន ផង់ ក្នុងនាមជាប្រធានសហគមន៍មិនបានជួយថែរក្សាធនធានក្នុងសហគមន៍របស់ខ្លួន បែរជាធ្វើមិនដឹងមិនលឺសម្ងំដេកលក់ឈឹង។

ពាក់ព័ន្ធករណីខាងលើនេះ អ្នកសារព័ត៌មានយើងបានទាក់ទងរាយការណ៍ និងសុំការបកស្រាយពីលោក ដួង ផង់ ប្រធានសហគមន៍ស្ទឹងស្ងួត តែបានត្រឹមតែពាក្យឆ្លើយទាំងគំរោះគំរើយមិនទទួលខុសត្រូវ និងយកចិត្តទុកដាក់ចំពោះផលប្រយោជន៍ក្នុងសហគមន៍ គឺលោកបាននិយាយតាមទូរស័ព្ទមកវិញថាចង់ធ្វើអីក៏ធ្វើទៅ ។

ដោយឡែក លោក គីម ហេង នាយសង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាចបានប្រាប់ឱ្យដឹងថាករណីនេះលោកមិនបានដឹងទេព្រោះរវល់ចូលឆ្នាំ ។

សូមបញ្ជាក់ផងដែរថាប្រជានេសាទបានបង្ហើបថាករណីបទ ល្មើសនៅក្នុងបឹងអភិរក្សទួលចារនេះគឺកើតមានខួបប្រាំងខួប វស្សាជាប់គ្នាយ៉ាងរដឹក ហើយមិនតែប៉ុណ្ណោះតំបន់មេទឹកផ្សេងៗទៀតក្រោមការគ្រប់គ្រងរបស់លោក ដួង ផង់ ក៏ចាប់ផ្តើមមានការបូមពង្រីងទឹកចាប់ត្រី យ៉ាងគឃ្លើនដែលសកម្មភាពនេះជាប្រពៃណីទៅហើយ ។
ពាក់ព័ន្ធការចុះផ្សាយខាងលើនេះអង្គភាពសារពត៍មានយេីង។រង់ចាំស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការតាមច្បាប់របបសាព័ត៌មានកម្ពុជា។

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2386 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10377 នាក់
ខែនេះ :
40706 នាក់
3 ខែនេះ :
102871 នាក់
សរុប :
1235159 នាក់