ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាជួបភាពអកុសលដែលផ្ដល់ឱ្យដោយប្រទេសដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ តែក៏បានបញ្ហាពីសមត្ថភាពដោះស្រាយរបស់ខ្លួនផងដែរ។ សម្ដេចបញ្ជាក់ថា ទណ្ឌកម្មលើកម្ពុជាគ្មានប្រសិទ្ធភាពនោះទេ តែផ្ដាំថាកុំសាងកំហុសទី៣លើកម្ពុជា។ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូនដល់គរុសិស្សនៃវិទ្យាស្ថានជាតិអប់រំព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកថាប្រទេសដែលតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យបានសាងកំហុសទី១ លើកម្ពុជាគឺការគាំទ្ររដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ និងកំហុសទី២ នោះគឺការគាំទ្រខ្មែរក្រហមពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩១ ដោយប្រទេសទាំងនោះមិនដែលបង្ហាញពាក្យ «សុំទោស» ឬ «សោកស្ដាយ» ណាមួយចំពោះប្រជាជនកម្ពុជានោះទេ។សម្ដេចនាយករដ្ឋមន្ត្រីដែលបានដឹកនាំកម្ពុជាតាំងពីឆ្នាំ១៩៧៩ មកបានលើកឡើងថាកម្ពុជាជួបភាពអកុសលតែបង្ហាញពីសមត្ថភាពដោះស្រាយបញ្ហារបស់កម្ពុជាផងដែរ។ សម្ដេចថា៖ «ទណ្ឌកម្មរបស់ពួកអ្នកឯងគ្មានប្រសិទ្ធភាពទេ មិនអាចរារាំងប្រជាជនកម្ពុជាបានទេ»។ទោះជាយ៉ាងណាសម្ដេចបានផ្ដាំទៅប្រទេសដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យទាំងនោះកុំសាងកំហុសទី៣ ដល់កម្ពុជាឱ្យសោះ ព្រោះកម្ពុជាមិនដែលភ្លេចនោះទេ។សម្តេចពន្យល់ថា កំហុសទី១.ពួកអ្នកឯង បានធ្វើ គឺពួកអ្នកឯងតាំងខ្លួនជា អ្នកប្រជាធិបតេយ្យ ប៉ុន្តែអ្នកឯងបានគាំទ្រខ្មែរក្រហមហើយគាំទ្ររបប លន់ ណុល ធ្វើរដ្ឋប្រហារផ្ដួលរំលំសម្ដេចព្រះនរោត្ត មសីហនុ។ ហើយចង់អ្នកឯងថា ម៉េច គឺវាជារឿងនៅលើមាត់របស់អ្នកឯង។កំហុសទី២. គឺអ្នកឯងបានគាំទ្រខ្មែរក្រហម តាំងពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ ១៩៩១ នៅពេលដែលអ្នកឯងដឹងថា ខ្មែរក្រហម បានកាប់សម្លាប់ប្រជាជន កម្ពុជា ។សម្តេចតេជោ បានបន្តថាៈ “សម្តេចបានដាស់តឿនថា សូមអ្នកឯងកុំធ្វើកំហុស ទីបី សម្រាប់ប្រទេសរបស់ខ្ញុំ អ្នកឯងតាំងខ្លួន ជាអ្នកប្រជាធិបតេយ្យ ប៉ុន្តែប្រជាធិប តេយ្យរបស់អ្នកឯង គឺគាំទ្រដល់ប្រហារយោធា, ទី២. គឺគាំទ្រអ្នកដែលសម្លាប់ ប្រជាជនកម្ពុជា ហើយអ្នកឯងថា អ្នកឯងជាប្រទេសប្រជាធិបតេយ្យ និងគោរព សិទ្ធិមនុស្ស ។សម្តេចតេជោ បានបន្តថាៈ ការរំលឹកចំណុចនេះឡើង គឺចង់បង្ហាញថា វាជារឿងមួយ អកុសលសម្រាប់យើង ក៏ប៉ុន្តែវាក៏បានបង្ហាញអំពី សមត្ថភាពនៃ ការដោះស្រាយរបស់ប្រជាជាតិយើងផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា