ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចតេជោបញ្ជាឱ្យរៀបចំបញ្ចាំងស្លាយពីការប្រកួតបាល់ទាត់ស៊ីហ្គេម
Tue,25 April 2023 (Time 04:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 291នាក់)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាឱ្យអ្នកពាក់ព័ន្ធអភិបាលរាជធានី-ខេត្តទាំងអស់ រៀបចំទីតាំង និងដាក់បញ្ចាំងស្លាយពីការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេមលើអេក្រង់ធំៗដើម្បីឱ្យអ្នកគាំទ្រកីឡាដែលមិនមានសំបុត្រទស្សនាអាចចូលរួមទស្សនាបាន។

ក្នុងសារសំឡេងពិសេសនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាដោយសារមានសំណូមឱ្យមានការចាក់បញ្ចាំងស្លាយនៃការប្រកួតកីឡាបាល់ទាត់ជូនអ្នកគាំទ្រទស្សនា ដូច្នេះសម្ដេចបានបញ្ជាទៅអភិបាលខេត្តរាធានីទាំងអស់ឱ្យអនុវត្តន៍ការងារនេះឱ្យបានឆាប់។

សម្ដេចថា៖ «ដូច្នេះសូមឯកឧត្តមលោកជំទាវជាពិសេសអភិបាលខេត្ត អភិបាលរាជធានីភ្នំពេញ រៀបចំទីកន្លែងសមរម្យដើម្បីដាក់ស្លាយឱ្យបងប្អូនបានមើលផ្សាយបន្ទាប់ផ្ទាល់ឱ្យបានឆាប់បំផុតដើម្បីឱ្យបងប្អូនមានលទ្ធភាពអង្គុយមើលតាមទីកន្លែងមានការជួបជុំឱ្យបានត្រឹមត្រូវហើយការពារសណ្ឋាប់ធ្នាប់ឱ្យបានល្អ»។

សូមជម្រាបថា ការប្រកួតវិញ្ញាសាបាល់ទាត់បុរសនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា មុនពេលកម្មវិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា។ ប្រទេសកម្ពុជានឹងជួបជាមួយប្រទេសទីម័រខាងកើតនៅម៉ោង៧ល្ងាច៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1903 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
9406 នាក់
ខែនេះ :
39240 នាក់
3 ខែនេះ :
101867 នាក់
សរុប :
1232721 នាក់