ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ អញ្ជេីញបេីក កិច្ចប្រជុំសាមញ្ញលេីកទី៤៧ របស់ក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំទី៤
Tue,25 April 2023 (Time 04:26 PM)
ដោយ ៖ (ចំនួនអ្នកអាន: 307នាក់)

ខេត្តក្រចេះ ៖ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ អញ្ជេីញបេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មីនា ឆ្នាំ២០២៣ និងអនុវត្តខែបន្ត ពិធីនេះប្រព្រឹត្តទៅ សាលប្រជុំក្រុមប្រឹក្សា នាព្រឹកថ្ងៃអង្គារ ៦កេីត ខែពិសាខ ឆ្នាំថោះ បព្ជាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣ ។

កិច្ចប្រជុំនេះ អញ្ញេីញចូលរួមពីសំណាក់ ឯកឧត្តម ដួង ពៅ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ , សាមាជិកក្រុមប្រឹក្សាខេត្ត២១រូប , លោក លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត , លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត , លោក លោកស្រី មេ បញ្ជាការ មេបញ្ជាការរង នៃកងកម្លាំងទាំងបីប្រភេទប្រមាណជាង១២០នាក់។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សា មានលេីករបៀបវរៈ ចំនួន ៣ ៖ ទី១ – ពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំលេីកទី៤៦ អាណត្តិទី៣ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាខេត្ត ។ ២- ពិនិត្យ អនុម័ត សេចក្តីព្រាងរបាយកាណ៏ ស្តីពីលទ្ធផលការងារប្រចាំត្រីមាសទី១ និងលេីកទិសដៅការងារបន្ត ឆ្នាំ ២០២៣ ។ ៣- ផ្សេងៗ …!! ។.

ក្នុងកិច្ចប្រជុំនេះផងដែរ លោក ម៉ែន វណ្ណា នាយករដ្ឋបាលសាលាខេត្តក្រចេះ បានផ្តល់របាយការណ៏លំអិត ជូនអង្គប្រជុំ ស្តីពីវឌ្ឍនភាពនៃសភាពការណ៏ក្នុងខេត្តក្រចេះ។ ជាមួយគ្នានេះ លោក ខាន់ ប៊ុនសេង នាយលរងរដ្ឋបាលសាលាខេត្ត បានផ្តល់របាយការណ៏សង្ខេបជូនអង្គប្រជុំស្តីពីការងាររដ្ឋបាលសាលាខេត្ត អនុវត្តបានក្នុងរយៈពេលកន្លងមកក្នុងនោះមាន៖ ការងារឧស្សាហ៏កម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិង នវានុវត្តន៏ , តាមស្ថិតិ ឧស្សាហកម្ម និងសិប្បកម្ម មានចំនួន ១.៣០១ មូលដ្ឋាន ដេីមទុនសរុប ៦.៧៥៦.៨១២ ដុល្លារ។ ផលិតទឹកចែកចាយ មាន ១៣៤ភូមិ មានប្រជាពលរដ្ឋ ២៨,៣០៣ គ្រួសារ បរិមាណទឹកមាន ១.២៦៣.៦៦៤ ម៉ែត្រគូប ចេញវិញ្ញាបនបត្រ អនុញ្ញាតឱ្យបន្តដំណេីរការសិប្បកម្មមានចំនួន ០៥មូលដ្ឋាន និងអនុញ្ញាតដំណេីរការសិប្បកម្មថ្មី មាន០៥ មូលដ្ឋាន ។ ការងារ ហិរញ្ញវត្ថុ ពន្ធដា គយ និង រដ្ឋាករ ៖ ហិរញ្ញវត្ថុ : ចំណូលសរុប ៖ ៥៦.០០៣.៣៦៨.៨៣៨រៀល បេីធៀបនឹងឆ្នាំ២០២៣ អនុវត្តបាន ១៧,១០ % ។ ការងារ ពន្ធដារចំណូលសរុប ២.៩៨៨.៥៦៤.០៦៩រៀល ធៀបនិងឆ្នាំ២០២២ មានការថយចុះ ជាសាច់ប្រាក់ចំនួន៣៨៥.៩៧១.៨៧២រៀល ។ ការងារ គយ និងរដ្ឋាករ ចំណូលសរុប ២៥.៥២៦.៦០៥.៥០០រៀល ធៀបនឹងត្រីទី២ ឆ្នាំ២០២២ មានការកេីនឡេីង ចំនួន៥.៤០៦.៧២៣.២០០រៀលស្មេីនឹង២៦,៨៧ % ។

ឯកឧត្តម ហឿ សុីយ៉ែមប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៏ ណែនាំ និងធ្វេីការជំរុញនូវមន្ទីរ ២ ក្នុងខេត្ត គឺមន្ទីរ ទេសចរណ៏ និងមន្ទីរ រ៉ែ និងថាមពល ៖ គឺធ្វេីយ៉ាង ណា ឱ្យមានស្វែងយល់អំពីជំនាញរបស់អង្គភាពខ្លួន ដូចជា មន្ទីរទេសចរណ៏ ត្រូវធ្វេីការពិនិត្យ អំពីសេវាកម្ម ពិសេសម្ហូប អាហារ ។ល។ – ចំពោះមន្ទីរ រ៉ែ និងថាមពល រដ្ឋាករទឹក : គឺអនុវត្តឱ្យបានជាប្រចាំបន្តទៀតក្នុងត្រួតពិនិត្យ ពិសេសលេីក្រុមហ៊ុនដឹកជញ្ជូន ថ្មម៉ាម ដែលប្រឈមនឹងហានិភ័យ នៅតាមដងផ្លូវសាធារណៈ ចំពោះប្រជាពលរដ្ឋយេីង ។ លេីសពីនេះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងអំណរ អរគុណ លោក ប្រធាន អនុ ប្រធាន មន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ ដែលបានខិតខំអនុវត្តការងារសម្រេចបានជោគគ្រប់ដំណាក់កាលយ៉ាងល្អប្រសេីរ ។ដូច្នេះហេីយយេីងត្រូវខិតខំបន្តទៀតដេីម្បីខេត្តក្រចេះយេីង ក៏ដូចជាជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលក្រោមដំបូលសន្តិភាពតែមួយក្រោមការដឹកនាំរបស់សម្តេច តេជោសែន ប្រមុខនៃរាជរដ្ឋាភិបាលនៃកម្ពុជា ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1882 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
9385 នាក់
ខែនេះ :
39219 នាក់
3 ខែនេះ :
101846 នាក់
សរុប :
1232700 នាក់