ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុនកូរ៉េ ប៊ូយ៉ុង (Booyong Town) ដែលគ្រោងផ្ដល់ថវិកាជូនរដ្ឋាភិបាលដើម្បីទិញឡានក្រុងចំនួន ១ពាន់គ្រឿងចែកចាយតាមរាជធានី ខេត្តនានាទូទាំងប្រទេសដើម្បីពង្រឹងសេវាដឹកជញ្ជូនសេវាដឹកជញ្ជូនសាធារណៈកាត់បន្ថាយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។សម្ដេចតេជោថ្លែងបែបនេះក្នុងពិធីចែកសញ្ញាបត្រជូនដល់គរុសិស្សនៃវិទ្យាស្ថានជាតិអប់រំ ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។សម្ដេចតេជោបានបញ្ជាក់ថា រថយន្តក្រុងទាំងនោះមានលក្ខណៈពិសេសដោយនឹងប្រែក្លាយជាឡានចាក់អ៊ីដ្រូហ្សែននៅរយៈពេល ៥ឆ្នាំទៀត។ម្ចាស់ក្រុមហ៊ុននោះបញ្ជាក់ចំពោះសម្ដេចតេជោថា «ការវិនិយោគមិនយកប្រាក់ចំពេញចេញពីស្រុកខ្មែរ គឺយកលុយពីស្រុកខ្មែរមកជួយស្រុកខ្មែរ»។សម្តេចតេជោបានថ្លែងថា កន្លងមកក្រុមហ៊ុនប៊ូយ៉ុងធ្លាប់បានផ្ដល់រថយន្តក្រុងឱ្យសាលាក្រុង២០០ គ្រឿង ដោយសារឃើញប្រសិទ្ធភាព នៃរថយន្តក្រុង ដែលគាត់ផ្ដល់ឱ្យយើង ហើយយើងបានប្រើប្រាស់ក្នុងរយៈពេលកន្លងទៅ ជាពិសេសយើងដឹកមនុស្សជាង៥ម៉ឺននាក់ ក្នុងពេលចូលឆ្នាំខ្មែរ ហើយដឹក ដោយសុវត្ថិភាពទៀត។ អញ្ចឹងទេ ម្សិលមិញ គាត់ទៅជួបជាមួយខ្ញុំ គាត់បានសម្រេចផ្តល់រថយន្តក្រុង ចំនួនមួយពាន់គ្រឿងថែមទៀត។ ហើយរថយន្តក្រុង ១ពាន់គ្រឿងនេះ គាត់សុំថា សុំឲ្យយើងចាត់ចែងទៅតាមបណ្តាខេត្ត ដើម្បីជាការតភ្ជាប់ការដឹកជញ្ជូន ។សម្តេចបានបន្តថា គាត់បានសុំប្រគល់ជាថវិកាហើយឱ្យកម្ពុជាបញ្ជាទិញដោយខ្លួនឯង។សម្តេចចាត់ទុកថានេះគឺជារឿងមួយល្អ។ សម្តេចបន្តឲ្យដឹងទៀតថា ក្រុមហ៊ុន ក៏សុំបើកសាកលវិទ្យាល័យ ផ្នែកសុខាភិបាលនៅភ្នំពេញ ហើយសម្តេច ក៏បានអនុញ្ញាតឱ្យបើក។ សម្តេចបានបន្តថា មុខវិជ្ជាពេទ្យ ជាមុខវិជ្ជាមួយ ត្រូវតែគិត ក៏ប៉ុន្តែបើយើងពឹងតែទៅលើសាកលវិទ្យាល័យរដ្ឋ គឺមិនអាចគ្រប់គ្រាន់ទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា