ខេត្តរតនគីរី៖ អភិបាលខេត្តរតនគិរី គ្រោងនឹងបង្ហាញទីតាំងព្រលានយន្តហោះថ្មីដែលមានទំហំប្រមាណ ១ ៤០០ហិកតា នៅស្រុកលំផាត់ ខណៈព្រលានយន្តហោះចាស់នឹងប្រែទៅជាសួនច្បារដ៏ធំនៅកណ្តាលក្រុងបានលុងវិញ។អភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងដូចនេះក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ឯកឧត្តមបានបញ្ចាក់ថា ព្រលានយន្តហោះថ្មីស្ថិតនៅស្រុកលំផាត់ មានទំហំជាង ១ ៤០០ហិកតា គ្រោងនឹងដាក់បង្ហាញ និង អញ្ជើញអ្នកវិនិយោគផ្នែកព្រលានយន្តហោះទៅសិក្សា ខណៈទីតាំងថ្មីនេះស្ថិតនៅចំណុចកណ្តាលនៃខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និង ខេត្តក្រចេះ។ឯកឧត្តមថា៖ «យើងបានរៀបចំទៅតាំងព្រលានយន្តហោះនេះរហូតដល់ ១ ៤០០ហិចតា ដែលទីតាំងព្រលាននេះធំមែនទែន យើងនឹងអញ្ជើញអ្នកវិនិយោគផ្នែកព្រលានយន្តហោះនេះ អាចធ្វើនៅទៅតាំងនោះ»។ឯកឧត្តមបានឱ្យដឹងបន្ថែមទៀតថា ចំពោះទីតាំងព្រលានយន្តហោះចាស់គឺស្ថិតនៅកណ្តាលក្រុងមិនអាចធ្វើជាព្រលានយន្តហោះថ្មីបាននោះទេ ពោលនឹងកែប្រែក្លាយទៅជាសួនច្បារដ៏ធំនៅកណ្តាលក្រុងនេះ និងមានសាងសង់វិមានឯករាជ្យផងដែរ។ឯកឧត្តមអភិបាលខេត្ត គូសបញ្ជាក់ថា ខេត្តរតនគិរីជាតំបន់សេដ្ឋកិច្ចប៉ូលទី៥ និងមានសក្តានុពលលើ៣វិស័យគឺវិស័យទេសចរណ៍ វិស័យកសិឧស្សាហកម្ម និង វិស័យធនធានរ៉ែ ខណៈរដ្ឋបាលខេត្តរតនគិរីផ្តោតសំខាន់ជាងគេលើវិស័យទេសចរណ៍៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា